នៅក្នុងសន្និសីទនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមបានពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារនិងបញ្ហាសំខាន់ៗមួយចំនួន៖ របាយការណ៍សង្ខេបនៃការអនុវត្តការងារយោធា និងការពារជាតិឆ្នាំ២០២៣ ទិសដៅនិងភារកិច្ចឆ្នាំ២០២៤; សេចក្តីព្រាងសេចក្តីសម្រេចចិត្តដឹកនាំការអនុវត្តការងារយោធា និងការពារជាតិ និងកសាងបក្សភាគកងទ័ពឆ្នាំ២០២៤; ផែនការរៀបចំសន្និសីទគណៈកម្មាធិការបក្សយោធាមជ្ឈិម (សម័យប្រជុំលើកទី៨) និងសន្និសីទយោធា-នយោបាយក្នុងកងទ័ពទាំងមូលឆ្នាំ២០២៣... តាមនោះ ប្រតិភូទាំងឡាយបានផ្ដល់មតិយោបល់ប្រកបដោយប្រសិទ្ធភាព និងវាយតម្លៃត្រឹមត្រូវនូវតួនាទីដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស និងភាពម្ចាស់ការរបស់គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ក្នុងការដឹកនាំអនុវត្តការងារយោធា និងការពារជាតិឆ្នាំ២០២៣ និងកំណត់ទិសដៅ ភារកិច្ច និងវិធានការកសាងបក្សភាគកងទ័ពឆ្នាំ ២០២៤។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម

ថ្លែងមតិនៅសន្និសីទនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យបណ្ដាស្ថាប័នស្រូបយកមតិយោបល់នៅសន្និសីទ ដើម្បីបន្តបំពេញបន្ថែមក្នុងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារយោធា និងការពារជាតិឆ្នាំ២០២៣; សេចក្តីព្រាងសេចក្តីសម្រេចចិត្តដឹកនាំការអនុវត្តការងារយោធា ការពារជាតិ និងកសាងបក្សភាគកងទ័ពឆ្នាំ២០២៤។ ក្នុងនោះគឺត្រូវបញ្ជាក់ច្បាស់ពីលទ្ធផលលេចធ្លោក្នុងការអនុវត្តការងារយោធា និងការពារជាតិនៃកងទ័ពទាំងមូលឆ្នាំ២០២៣។ ការលំបាក បញ្ហាប្រឈម ដំណោះស្រាយ និងវិធានការក្នុងការដឹកនាំអនុវត្តការងារយោធា និងការពារជាតិនាពេលខាងមុខ ...។

ទាក់ទិននឹងផែនការរៀបចំសន្និសីទគណៈកម្មាធិការបក្សយោធាមជ្ឈិម (សម័យប្រជុំលើកទី៨) និងសន្និសិទយោធា- នយោបាយក្នុងកងទ័ពទាំងមូលឆ្នាំ ២០២៣ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចសហការយ៉ាងជិតស្និទ្ធ ត្រៀមរៀបចំឲ្យបានល្អ ធានាឲ្យសន្និសីទទាំងពីរនេះប្រព្រឹត្តទៅតាមការគ្រោងទុក និងទទួលបានជោគជ័យ និងសុវត្ថិភាពជាដាច់ខាត៕

បកប្រែដោយ Pham Diep