លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ កាលពី ថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានជួបពិភាក្សាការងារជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅមុនកិច្ចប្រជុំលើកទី ២៨ នៃបណ្ដាប្រទេសជាសមាជិកអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP-28)។

leftcenterrightdel
លោក Dang Hoang Giang ជាមួយលោក Antonio Guterres (រូបថត៖ VOV)

ក្នុងឱកាសនេះ លោក Dang Hoang Giang បានជូនដំណឹងអំពីដំណើររៀបចំ និងចូលរួមកិច្ចប្រជុំ COP-28 របស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (UAE)។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ការប្តេជ្ញាចិត្តដែលបានលើកឡើងក្នុងកិច្ចប្រជុំ COP-26 ជាពិសេសគឺគោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។

លោក Antonio Guterres បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមនារយៈពេលកន្លងទៅ សំដៅអនុវត្តន៍ការប្តេជ្ញាចិត្តអន្តរជាតិស្តីពីអាកាសធាតុ។ លោកជឿជាក់ និងមានគោលបំណងថា វៀតណាមបន្តដើរតួនាទីយ៉ាងសកម្មនៅតាមវេទិកាពហុភាគីក្នុងការជំរុញគំនិតផ្តួចផ្តើមស្ដីពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក Antonio Guterres បានអះអាងថា អង្គការសហប្រជាជាតិនឹងរួមដំណើរជាមួយវៀតណាមក្នុងដំណើរការនេះ ជាពិសេសក្នុងការកៀរគរធនធាន និងអនុវត្តន៍កិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ផងដែរ៕

តាម vovworld.vn