លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានអនុគណៈកម្មាធិការវៀតណាម និងលោក Konstantin Ilyich Mogilevsky អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងសាកលវិទ្យាល័យសហព័ន្ធរុស្ស៊ី អញ្ជើញជាសហប្រធានសម័យប្រជុំ។
ក្នុងសុន្ទរកថាបើក លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃថា ក្នុងឆ្នាំ ២០២៣ មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី បានបំពេញភារកិច្ចយ៉ាងល្អ តាមសេចក្តីសម្រេចចិត្តនៃសម័យប្រជុំលើកទី ៣៣ នៃគណៈកម្មាធិការ និងភារកិច្ចដែលប្រគល់ដោយអនុគណៈកម្មាធិការវៀតណាម និងអនុគណៈកម្មាធិការរុស្ស៊ី។ សកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានអនុវត្តតាមការគ្រោងទុក រួមចំណែកនូវលទ្ធផលវិជ្ជមានជាច្រើនចំពោះវិទ្យាសាស្ត្រ និងការអនុវត្តជាក់ស្តែង។ ផលិតផលជាច្រើនត្រូវបានអនុម័តសម្រាប់ការអនុវត្តយ៉ាងទូលំទូលាយដោយថ្នាក់ដឹកនាំក្រសួងការពារប្រទេស។ ផលិតផល និងបច្ចេកវិទ្យាមួយចំនួនកំពុងត្រូវបានដាក់ឲ្យអនុវត្តជាក់ស្តែងនៅអង្គភាពរ។ល។
រីឯខ្លួនវិញ លោក Konstantin Ilyich Mogilevsky បានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ ភាគីទាំងពីរបានអនុវត្តការងារយ៉ាងច្រើន ហើយទទួលបានលទ្ធផលដ៏មានតម្លៃ និងមានអត្ថន័យផ្នែកវិទ្យាសាស្ត្រ បម្រើឲ្យភារកិច្ចយោធា ការពារជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច និងការពារបរិស្ថាន។ លោក Mogilevsky បានសង្កត់ធ្ងន់ថា ក្នុងវិស័យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តួនាទីរបស់មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ត្រូវតែពង្រឹងកាន់តែខ្លាំងឡើង។ ភាគីទាំងពីរកំពុងសហការយ៉ាងសកម្មដើម្បីអនុម័តលើកម្មវិធីស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអនុវត្តរបស់មជ្ឈមណ្ឌលសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។
នៅក្នុងសម័យប្រជុំនេះ ប្រតិភូបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងសកម្មភាពរបស់មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ឆ្នាំ២០២៣ ពិចារណាអនុម័តផែនការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្នាំ២០២៤ និងរាល់បញ្ហាជាមូលដ្ឋាននៃកម្មវិធីស្រាវជ្រាវ និងអនុវត្តវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ីដំណាក់កាល ២០២៥-២០២៩។ល៕
បកប្រែដោយ Thuy Anh
Type the code from the image