លោកឧត្តមនាវីត្រី  Tan Zhiwei មេបញ្ជាការរងនៃកងកម្លាំងដែលឈរជើងនៅហុងកុងរបស់កងទ័ពរំដោះប្រជាជនចិន បានធ្វើជាអធិបតីក្នុងពិធីជូនដំណើរក្រុមបេសកកម្មនៅកំពង់ផែ។ លោក Pham Binh Dam អគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុង រួមជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលបានចូលរួមពិធីជូនដំណើរ។

leftcenterrightdel
លោកឧត្តមនាវីត្រី Tan Zhiwei និងលោកវរសេនីយ៍ឯក Nguyen Van Ngan ក្នុងពិធីជូនដំណើរ

ដំណើរទស្សនកិច្ចមិត្តភាពនៅហុងកុងរបស់នាវាលេខ ០១៦ - Quang Trung និងក្រុមបេសកកម្មនៃកងទ័ពជើងទឹកប្រជាជន​វៀតណាម ត្រូវបានអនុវត្តបន្ទាប់ពីបញ្ចប់ការសមយុទ្ធ "សន្តិភាពនិងមិត្តភាព- ២០២៣" នៅ Zhanjiang ប្រទេសចិន។ នេះជាលើកទីមួយហើយដែលចិនអញ្ជើញនាវាកងទ័ពជើងទឹកបរទេសមកបំពេញទស្សនកិច្ចនៅហុងកុង ចាប់តាំងពីតំបន់រដ្ឋបាលពិសេសបានត្រលប់មកប្រទេសចិនវិញក្នុងឆ្នាំ ១៩៩៧។ ប្រការនេះបង្ហាញពីសុច្ឆន្ទៈ និងការគោរពរបស់ចិនក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលបានបញ្ជូននាវាចូលរួមសមយុទ្ធនេះ រួមមានវៀតណាមផងដែរ។

វាយតំលៃព្រឹត្តិការណ៍នេះ លោកអគ្គកុងស៊ុល Pham Binh Dam ឲ្យដឹងថា នេះជាព្រឹត្ដិការណ៍ពិសេស រួមចំណែកជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធា បង្កើនការជឿទុកចិត្ត ការយោគយល់គ្នាទៅវិញទៅមក ការពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។ ក្រុមបេសកកម្មនៃកងទ័ពជើងទឹកវៀតណាមចូលរួមសមយុទ្ធជាមួយបណ្ដាប្រទេសគឺជាជំហានអនុវត្ដយ៉ាងខ្លាំងក្លានូវគោលមាគ៌ាសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ​របស់បក្ស រដ្ឋ និងកងទ័ព រួមចំណែកធានាសន្តិសុខ សុវត្ថិភាពនៅសមុទ្រដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ និងពិភពលោក។ ទន្ទឹមនឹងនោះ បង្ហាញវៀតណាមជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំណែកដោះស្រាយរាល់បញ្ហាសកល អាស្រ័យហេតុនេះ បញ្ជាក់ពីតួនាទីនិងកិត្យានុភាពអន្តរជាតិរបស់ប្រទេសនិយាយរួម និងកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែក។

leftcenterrightdel
នាយទាហាននិងនាវិកនៃនាវាលេខ ០១៦ - Quang Trung គោរពកំពង់ផែ

ក្នុងដំណើរទស្សនកិច្ចមិត្តភាពនៅហុងកុង ក្រុមបេសកកម្មនៃកងទ័ពជើងទឹកប្រជាជនវៀតណាមនឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលតាំងពិព័រណ៌នៃកងកម្លាំងដែលកំពុងឈរជើងនៅហុងកុងរបស់កងទ័ពរំដោះប្រជាជនចិន និងចូលរួមសកម្មភាពប្រកួតកីឡា និងម្ហូបអាហារ។

សកម្មភាពដែលក្រុមបេសកកម្មចូលរួមបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះកងទ័ព និងប្រជាជននៃប្រទេសមិត្ដអំពីស្មារតីសាមគ្គីភាព មិត្តភាព និងស្រឡាញ់សន្តិភាពរបស់កងទ័ពប្រជាជនវៀតណាមនិយាយរួម និងកងទ័ពជើងទឹករបស់ប្រជាជនវៀតណាមនិយាយដោយឡែក៕

បកប្រែដោយ Thanh Cong