leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារច្រកទ្វារព្រំដែនអន្តរជាតិ Bo Y ថតរូបជាមួយគ្រូបង្រៀន  និងសិស្សានុសិស្សនៅច្រកទាំងបីនៅតំបន់ព្រំដែនវៀតណាម-ឡាវ-កម្ពុជា

សិស្សានុសិស្សជាង ២០០ នាក់មកពីសាលាបឋមសិក្សាលេខ ២ នៅទីរួមស្រុក Plei Kan និងសាលាបឋមសិក្សា Nguyen Ba Ngoc ឃុំ Po Y ត្រូវបានកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែន ចែករំលែកអំពីភារកិច្ចគ្រប់គ្រង និងការពារបូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ ខ្លឹមសារជាមូលដ្ឋាននៃច្បាប់ស្ដីពីព្រំដែនវៀតណាម ដំណើរការខណ្ឌសីមា និងបោះបង្គោលព្រំដែនវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា ការកសាងបង្គោលនៅច្រកទាំងបីនៅតំបន់នៅតំបន់ឥណ្ឌូចិន។ ខ្លឹមសារត្រូវបានបង្ហាញដោយសង្ខេប និងងាយយល់។ តាមរយៈម៉ោងរៀន សិស្សានុសិស្សអាចលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការចូលរួមការការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិ ចាប់ពីពេលកំពុងសិក្សានៅសាលា៕

បកប្រែដោយ Thuy Anh