leftcenterrightdel
ថ្នាក់ដឹកនាំមន្ទីរពេទ្យយោធា ១៧៥ ប្រគល់ផ្កាជូនក្រុមគ្រូពេទ្យមុននឹងចេញដំណើរទៅកាន់កោះ Truong Sa ដើម្បីបំពេញភារកិច្ច

ក្នុងប៉ុន្មានឆ្នាំកន្លងមក មន្ទីរពេទ្យយោធា ១៧៥ អនុវត្ដបានល្អនូវការធានាកម្លាំងប្រចាំការ ធ្វើការនៅគិលានុបដ្ឋានកោះ Truong Sa រួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការងារសុខាភិបាលនៅសមុទ្រ និងកោះនានា។ លើកនេះ មន្ទីរពេទ្យបានបញ្ជូនវេជ្ជបណ្ឌិត  គិលានុបដ្ឋាយិកា បុគ្គលិកវ័យក្មេងដែលមានការតាំងចិត្តខ្ពស់ ធានាបានល្អនូសុខភាព និងជំនាញទៅ បំពេញភារកិច្ចនៅស្រុកកោះ។

ថ្នាក់ដឹកនាំមន្ទីពេទ្យយោធា ១៧៥ បានស្នើឲ្យក្រុមគ្រូពេទ្យនៅពេលមកដល់ស្រុកកោះ Truong Sa សហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពនានានៅក្នុងស្រុកកោះក្នុងគ្រប់ភារកិច្ច គោរពវិន័យ សាមគ្គី គាំទ្រគ្នាទៅវិញទៅមក និងថែរក្សាការកសាងអង្គភាពរឹងមាំ៕

បកប្រែដោយ Pham Diep