យោងតាមសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ លោកស្រីវរសេនីយ៍ទោ Nguyen My Hanh ទទួលតំណែងជានាយទាហានហ្វឹកហាត់ជាន់ខ្ពស់នៅកម្លាំងបំពេញបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំតំបន់ Abyei (UNISFA); លោកវរសេនីយ៍ត្រី Hoang Van Kien ទទួលតំណែងជាអ្នកសង្កេតការណ៍យោធានៅកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសស៊ូដង់ខាងត្បូង; លោកស្រីអនុសេនីយ៍ឯក Pham Thi Mai Ngan នឹងចូលរួមបំពេញបេសកកម្មនៅ UNISFA។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ប្រគល់សេចក្តីសម្រេចចិត្តដល់នាយទាហានចំនួន ៣ នាក់

រហូតមកដល់ពេលនេះ វៀតណាមបានបញ្ជូនកម្មាភិបាល និងនាយទាហានចំនួន ៧៨៦ នាក់ទៅចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅកម្លាំងបំពេញបេសកកម្មចំនួន ៣ (នៅស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល និងតំបន់ Abyei) និងទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងនោះមានកម្មាភិបាលយោធាចំនួន ៧៧៩ នាក់ និងកម្មាភិបាលនគរបាលចំនួន ៧ នាក់៕

បកប្រែដោយ Huyen Trang