leftcenterrightdel
ទិដ្ឋភាពនៃពិធីគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក Nguyen Chi Vinh

លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអានវិយោគកថាក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ដោយបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជាសមាជិកបក្សដ៏ស្មោះត្រង់ ជាកម្មាភិបាលជាន់ខ្ពស់របស់បក្សនិងកងទ័ព ជាឧត្តមសេនីយ៍មួយដែលមានចក្ខុវិស័យយុទ្ធសាស្ត្រ  អង់អាចក្លាហាន និងត្រូវបានបក្ស កងទ័ព និងប្រជាជនជឿទុកចិត្ដ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអានវិយោគកថាក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh កើតនៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៩៥៧។ ស្រុកកំណើតនៅស្រុក Quang Dien ខេត្ត Thua Thien Hue ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ធ្លាប់ទទួលតួនាទីជាសមាជិកមជ្ឈិមបក្សនីតិកាលទី XI និង XII និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២១។

ក្នុងតួនាទីជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសទទួលបន្ទុកកិច្ចការបរទេស លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានរួមចំណែកជាច្រើនក្នុងវិស័យការទូតការពារជាតិរបស់វៀតណាម។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ត្រូវបានបំពាក់គ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាជាច្រើនពីបក្ស រដ្ឋ និងគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាពីប្រទេសមួយចំនួនដូចជា រុស្ស៊ី ជប៉ុន ឡាវ គុយបា កម្ពុជា ...។

ពិធីបញ្ចុះសពលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh នឹងប្រព្រឹត្តទៅនៅម៉ោង ១៧ និង១៥នាទី ល្ងាចថ្ងៃដដែល នៅទីបញ្ចុះសព Thien Duc (ឃុំ Bao Thanh ស្រុក Phu Ninh ខេត្ត Phu Tho)៕

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
ជូនដំណើរសពឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទៅទីបញ្ចុះសព Thien Duc (ឃុំ Bao Thanh ស្រុក Phu Ninh ខេត្ត Phu Tho)

បកប្រែដោយ Pham Diep