នៅវេលាម៉ោង ៧ យប់ ថ្ងៃទី ១៦ ខែកញ្ញា នាវាលេខ ២១៥ តំបន់លេខ ២ កងទ័ពជើងទឹកវៀតណាមដែលកំពុងបំពេញបេសកកម្មនៅដែនសមុទ្រ បានទទួលដំណឹងថា មានអ្នកនេសាទជួបឧបទ្ទវហេតុនៅតំបន់សមុទ្រវៀតណាមជាប់ព្រំដែនប្រទេស​ឥណ្ឌូនេស៊ី។

leftcenterrightdel
នាវាលេខ ២១៥ តំបន់លេខ ២ កងទ័ពជើងទឹកវៀតណាមចូលទៅជិតនាវានេសាទ

បន្ទាប់ពីទទួលបានដំណឹងនេះ នាវាលេខ ២១៥ បានប្រញាប់ប្រញាល់ទៅជិតនាវានេសាទ។ ទោះបីជាអាកាសធាតុពេលយប់  រលកខ្លាំង និងការមើលឃើញមានកម្រិតក៏ដោយក៏កម្មាភិបាល និងយុទ្ធជននៃនាវាលេខ ២១៥ មិនខ្វល់ពីការលំបាក ហើយបានចូលទៅជិតនាវានេសាទរបស់អ្នកនេសាទយ៉ាងលឿន។

leftcenterrightdel
ក្រុមគ្រូពេទ្យយោធាសង្គ្រោះបថមអ្នកនេសាទ Nguyen Van Truc នៅលើនាវានេសាទ

នៅវេលាម៉ោង ៧ និង៣០ នាទី នាពេលយប់ នាវាលេខ ២១៥ បានមកជិតនាវានេសាទ។ ក្រុមគ្រូពេទ្យយោធានៅលើនាវាបានពិនិត្យសុខភាពអ្នកជំងឺ Nguyen Van Truc នៅខេត្ត Soc Trang។

បន្ទាប់ពីទទួលបានជំនួយសង្គ្រោះបឋម ស្ថានភាពសុខភាពរបស់អ្នកជំងឺមានស្ថិរភាពជាបណ្តើរៗ ហើយត្រូវបាននាវានេសាទដឹកទៅកាន់កោះ Con Dao ដើម្បីព្យាបាលបន្ត៕

បកប្រែដោយ Huyen Trang