វគ្គបំប៉នជំនាញនេះ ធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែសីហា ដោយមានការចូលរួមពីគ្រូបង្រៀនមកពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការពារជាតិអន្តរជាតិអូស្ត្រាលី។ សិក្ខាកាមដែលចូលរួមវគ្គបំប៉នជំនាញមានគ្រូបង្រៀនភាសាអង់គ្លេសចំនួន ២៩ នាក់ មកពីវិទ្យាស្ថាននិងសាលាក្នុងកងទ័ពប្រជាជនវៀតណាម និងគ្រូបង្រៀនភាសាអង់គ្លេសចំនួន ១០ នាក់ មកពីប្រទេសឡាវ និងកម្ពុជា។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Duy Minh អនុប្រធាននាយកដ្ឋានទាក់ទងបរទេសថ្លែងនៅក្នុងពិធីបើកវគ្គ

ថ្លែងមតិក្នុងពិធីបើកវគ្គបំប៉នជំនាញ លោកវរសេនីយ៍ឯក Nguyen Duy Minh អនុប្រធាននាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលតែងតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងអូស្ត្រាលី។ អូស្ត្រាលីគឺជាប្រទេសនិយាយភាសា​អង់គ្លេសដែលនាំមុខគេក្នុងការជួយគាំទ្រ លើកកម្ពស់សមត្ថភាពភាសាអង់គ្លេស និងបណ្តុះបណ្តាលជំនាញសម្រាប់យោធិន​វៀតណាមទាំងនៅក្នុង និងក្រៅប្រទេស។

leftcenterrightdel
ប្រតិភូថតរូបជាអនុស្សាវរីយ៍

នេះជាលើកទី ២ ហើយដែលវគ្គបំប៉នជំនាញនេះត្រូវបានរៀបចំឡើងនៅប្រទេសវៀតណាម រួមចំណែកលើកកំពស់គុណភាពនៃការបង្រៀនភាសាអង់គ្លេសនៅក្នុងវិទ្យាស្ថាន និងសាលាក្នុងកងទ័ពរបស់វៀតណាម ឡាវ និងកម្ពុជា ហើយក៏ជាឱកាសសម្រាប់គ្រូបង្រៀនចែករំលែកបទពិសោធន៍ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងជឿទុកចិត្ត ក៏ដូចជារួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនផងដែរ៕

បកប្រែដោយ Pham Diep