លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមទៅចូលរួម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមចូលរួមកិច្ចប្រជុំ

ការចូលរួម ACDFM-20 សំដៅបន្តអះអាងនូវភាពម្ចាស់ការរបស់វៀតណាមក្នុងតួនាទីជាសមាជិកដែលមានទំនួលខុសត្រូវក្នុងអាស៊ាននិយាយរួម និងកិច្ចសហប្រតិបត្តិការយោធា-ការពារជាតិអាស៊ាននិយាយដោយឡែក រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធា-ការពារជាតិជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងចំណោមប្រទេសអាស៊ាន។

leftcenterrightdel
សមាជិកគណៈប្រតិភូវៀតណាមនៅ ADFM-20

ថ្លែងមតិក្នុងពិធីបើក លោកឧត្តមនាវីឯក Yudo Margono បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះមេបញ្ជាការកងទ័ពអាស៊ានដែលបានចូលរួម ADFM-20; លោកអះអាងថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃបណ្ដាប្រទេសជាសមាជិកអាស៊ានដើរតួនាទីយ៉ាងសំខាន់ តាមរយៈនោះកសាងតំបន់អាស៊ានប្រកបដោយសន្តិភាព វិបុលភាព និងសន្តិសុខ។ ស្នើឱ្យបណ្ដាប្រទេសសមាជិកអាស៊ានប្តេជ្ញារួមចំណែកដល់សន្តិភាព វិបុលភាព និងសន្តិសុខក្នុងតំបន់ ហើយបន្តកសាងទំនុកចិត្តជាយុទ្ធសាស្ត្រក្នុងតំបន់តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។

លោកឧត្តមនាវីឯក Yudo Margono ក៏បានបញ្ជាក់អំពីតួនាទីមជ្ឈភាពរបស់អាស៊ាន និងកិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយដៃគូរបស់អាស៊ាន តាមរយៈគោលនយោបាយកិច្ចការបរទេសដឹកនាំដោយអាស៊ាន; បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា ADFM-20 នឹងបង្កើតនូវអ្វីដែលវិជ្ជមាន ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកសាងតំបន់សន្តិភាព វិបុលភាព និងសន្តិសុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងគណៈប្រតិភូនៅខាងក្រៅកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយនឹងពិភាក្សាអំពីស្ថានភាពសន្តិសុខពិភពលោក និងក្នុងតំបន់ ជាពិសេសបញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងមិនប្រពៃណីដែលប៉ះពាល់ដល់តំបន់អាស៊ាន។ វាយតំលៃលទ្ធផលសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសអាស៊ាន និងដាក់ទិសដៅជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពរវាងកងទ័ពនៃបណ្ដាប្រទេសអាស៊ាននាពេលខាងមុខ។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានគណៈប្រតិភូវៀតណាមនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយក្នុងកិច្ចប្រជុំនេះ៕

បកប្រែដោយ Pham Diep