ក្នុងជំនួបជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាបារាំង លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យជាមួយបារាំង តាមរយៈកិច្ចសហប្រតិបត្ដិការរវាងរដ្ឋាភិបាល រដ្ឋសភា គណបក្ស លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើប្រទេសទាំងពីរបន្តជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍គ្នាទៅវិញទៅមកលើគ្រប់វិស័យ។

leftcenterrightdel

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ជួបជាមួយប្រធានព្រឹទ្ធសភាបារាំង លោក Gerard Larcher (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការអន្តរសភារវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់  សហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាតំបន់ និងអន្តរជាតិ លើកកម្ពស់សកម្មភាពរបស់ក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ...; ឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងបារាំង; បន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ។

ថ្នាក់ដឹកនាំព្រឹទ្ធសភាបារាំងបានទទួលស្គាល់ជាវិជ្ជមានចំពោះសំណើរបស់វៀតណាមក្នុងការឆាប់ៗផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង​គាំពារវិនិយោគ EU-វៀតណាម (EVIPA) ដើម្បីពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យវិនិយោគ។ ជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ឆាប់ដកកាតលឿង IUU របស់ EC សម្រាប់ផលិតផលគ្រឿងសមុទ្រវៀតណាម ។ ភាគីទាំងពីរបានឯកភាពសម្របសម្រួល និងរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត​វៀតណាម-បារាំងលើវិស័យវប្បធម៌ អប់រំ សុខាភិបាល ...។

ភាគីទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី; សង្កត់ធ្ងន់លើសារៈសំខាន់នៃការរឹតបន្តឹងបន្ថែមទៀតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបារាំង ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្នុងតំបន់ និងពិភពលោក ជាពិសេសធានានូវសេរីភាព សន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ រក្សាសន្ដិភាព និងស្ថិរភាពនៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្ដិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

* គួរឱ្យរំលឹកដែរថា សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី ៥ មិថុនា លោករដ្ឋមន្ត្រី Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីសហភាពអឺរ៉ុបនិងការបរទេសបារាំង លោកស្រី Catherine Colonna។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នៅទីក្រុងប៉ារីស លោករដ្ឋមន្ត្រី Bui Thanh Son បានទៅទស្សនាទីស្នាក់ការអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO); ជួបនិងធ្វើការជាមួយអគ្គនាយក UNESCO លោក Audrey Azoulay៕

បកប្រែដោយ Thanh Cong