លោក Marc E. Knapper ឯកអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីរីករាយដែលប្រទេសទាំងពីរសម្រេចបានសមិទ្ធផលជាច្រើនបន្ទាប់ពី ២៨ ឆ្នាំនៃការធ្វើប្រក្រតីភាពទំនាក់ទំនង និង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។ លោកបានឲ្យដឹងថា លោក Joe Biden ប្រធានាធិបតីអាមេរិក សប្បាយចិត្តចំពោះលទ្ធផលនៃការសន្ទនាជាន់ខ្ពស់តាមទូរស័ព្ទ ជាមួយលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្នុងខែមីនា ឆ្នាំ២០២៣។ លោក Marc E. Knapper ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ក្នុងការជំនះផលវិបាកនៃសង្គ្រាម រួមទាំងការដោះស្រាយបញ្ហាបណ្ដាលមកពីសារធាតុគីមីពុលពណ៌លឿងទំ/ឌីអុកស៊ីត និងការបោសសម្អាតមីន និងការស្វែងរកអ្នកបាត់ខ្លួនក្រោយសង្គ្រាម។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋ និងលោក Marc E. Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម

លោក Vo Van Thuong ប្រធានរដ្ឋ បានបញ្ជាក់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយអាមេរិក ដោយតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូដ៏សំខាន់ជួរមុខ។ លោក Vo Van Thuong ប្រធានរដ្ឋ បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរសហការយ៉ាងជិតស្និទ្ធដើម្បីរៀបចំសកម្មភាពប្រកបដោយជោគជ័យ ខួបរំលឹកលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ បំពេញតាមការរំពឹងទុករបស់ប្រជាជននៃប្រទេសទាំងពីរ។ ដើម្បីជំរុញទំនាក់ទំនងវៀតណាម-អាមេរិក ឲ្យកាន់តែស៊ីជម្រៅនាពេលខាងមុខ លោក Vo Van Thuong ប្រធានរដ្ឋ បានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបគ្រប់លំដាប់ថ្នាក់; ជំរុញថែមទៀតនូវកម្មវិធី និងគម្រោងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រទេសទាំងពីរ ព្រមទាំងចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់ និងជុំវិញពិភពលោក។ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចអាមេរិកស្វែងរកឱកាសបណ្ដាក់ទុន និងធ្វើសហប្រតិបត្តិការអាជីវកម្ម។ លោកស្នើថា ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ហើយពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសការជំនះពុះពារលើផលវិបាកនៃសង្គ្រាម កម្មវិធីមនុស្សធម៌ ជាពិសេសការដោះស្រាយផលប៉ះពាល់នៃសារធាតុគីមីពុលពណ៌ លឿងទុំ/dioxin នៅវៀតណាម ចូលរួមចំណែកដ៏សំខាន់ក្នុងដំណើរតភ្ជាប់និងកសាងជំនឿទុកចិត្ត ព្រមទាំងបើកឱកាសសហប្រតិបត្តិការថ្មីក្នុងវិស័យសំខាន់ៗផ្សេងទៀត៕

បកប្រែដោយ Thuy Anh