ការប្រឡងតាមអនឡាញស្តីពីការ "ស្វែងយល់ចំណេះដឹងផ្នែកច្បាប់ឆ្នាំ ២០២៣" នៅលើកាសែតកងទ័ពប្រជាជន
រួមចំណែកផ្សព្វផ្សាយច្បាប់ និងអប់រំដល់កម្មាភិបាល យុទ្ធជននិងប្រជាជន
កប.អនឡាញ - នាថ្ងៃទី ៦ មិថុនា នៅទីក្រុងហាណូយ កាសែតកងទ័ពប្រជាជនបានសហការជាមួយស្នងការដ្ឋាននីតិកម្មនៃក្រសួងការពារប្រទេសរៀបចំពិធីបំផុសការប្រឡងតាមអនឡាញស្ដីពីការ “ស្វែងយល់ចំណេះដឹងផ្នែកច្បាប់ឆ្នាំ ២០២៣” លើកាសែតកងទ័ពប្រជាជន។ អញ្ជើញចូលរួមមាន៖ លោកឧត្តមសេនីយ៍ត្រី Nguyen Van Chinh នាយរងខុទ្ទកាល័យគណៈកម្មាធិការបក្សយោធាមជ្ឈិម និងខុទ្ទកាល័យក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ត្រី Han Manh Thang ប្រធានស្នងការដ្ឋាននីតិកម្មនៃក្រសួងការពារប្រទេស និងលោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន។
ថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Han Manh Thang បានសង្កត់ធ្ងន់ថា៖ ការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ និងការគោរពច្បាប់របស់ប្រជាជនគ្រប់ស្រទាប់គឺជាកិច្ចការសំខាន់ និងមានលក្ខណៈចាំបាច់ផងនិងយុទ្ធសាស្ដ្រយូរអង្វែងផង រួមចំណែករក្សាវិន័យ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិនិងសន្តិសុខ និងកសាងនីតិរដ្ឋវៀតណាមសង្គមនិយម។ ជាមួយនឹងមុខងាររបស់ខ្លួន កងទ័ពប្រជាជនវៀតណាមមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនិងអប់រំច្បាប់ ព្រមទាំងចលនាប្រជាជនគោរពច្បាប់នៅមូលដ្ឋាន។
បន្ទាប់ពីនាយករដ្ឋមន្ត្រីបានអនុម័តលើគម្រោង "លើកកម្ពស់តួនាទីរបស់កងទ័ពប្រជាជនក្នុងការផ្សព្វផ្សាយ និងអប់រំច្បាប់ និងចលនាប្រជាពលរដ្ឋឱ្យគោរពច្បាប់នៅតាមមូលដ្ឋានសម្រាប់ដំណាក់កាល ២០២១-២០២៧" គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានដឹកនាំ និងបង្កើតគណៈកម្មាធិការដឹកនាំ រៀបចំផែនការនិងអនុវត្តយ៉ាងសកម្ម។
ការប្រឡងនេះគឺជាឱកាសសម្រាប់កម្មាភិបាល យុទ្ធជននិងប្រជាពលរដ្ឋស្វែងយល់ បង្កើនការយល់ដឹងអំពីច្បាប់។ គោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនៃច្បាប់ រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ កសាងនិងការពារមាតុភូមិសង្គមនិយមវៀតណាម។
លោកឧត្តមសេនីយ៍ត្រី Han Manh Thang បានស្នើឱ្យថ្នាក់ដឹកនាំ និងមេបញ្ជាការបណ្តាអង្គភាពក្នុងនិងក្រៅកងទ័ពយកចិត្តទុកដាក់ដឹកនាំ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កម្មាភិបាល យុទ្ធជន និយោជិត សិស្សនិស្សិតចូលរួមក្នុងការប្រឡង។
នៅក្នុងពិធីនេះ លោកវរសេនីយ៍ឯក Ngo Anh Thu អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជន ប្រធានគណៈកម្មាធិការរៀបចំការប្រឡង បានតាងនាមគណៈកម្មាធិការរៀបចំ បានណែនាំអំពីលក្ខន្ដិកៈនៃការប្រឡង។ ខ្លឹមសារប្រឡងរួមមានការស្វែងយល់ពីក្រមច្បាប់ បទប្បញ្ញត្តិនៃច្បាប់របស់សាធារណរដ្ឋសង្គមនិយមវៀតណាម។
    |
 |
ប្រតិភូទាំងឡាយស្វែងយល់អំពីការចូលរួមប្រឡង |
ការប្រឡងតាមវិធីតេស្តនេះត្រូវបានរៀបចំឡើងនៅលើកាសែតកងទ័ពប្រជាជនអេឡិចត្រូនិកតាមអាសយដ្ឋាន៖ http://www.qdnd.vn ចាប់ផ្តើមពីថ្ងៃទី ៦ ខែមិថុនា ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣៕
បកប្រែដោយ Pham Diep