ថ្លែងមតិនៅទីនេះ លោក Bui Thanh Son រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាម នឹងឈរឈ្មោះជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៧ ហើយមានបំណងចង់ទទួលបានការគាំទ្រពីអង្គការយូណេស្កូ។ 

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម ជួបធ្វើការជាមួយលោកស្រី Audrey Azoulay អគ្គនាយិកាអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO)(រូបថត៖ UNESCO)

លោក Bui Thanh Son រដ្ឋមន្ត្រី បានស្នើឲ្យលោកស្រីអគ្គនាយិកា និងអង្គការយូណេស្កូ បន្តជួយឧបត្ថម្ភវៀតណាម; ជួយផ្ដល់ប្រឹក្សាគោលនយោបាយ ចែករំលែកបទពិសោធន៍សម្រាប់វៀតណាមក្នុងការស្តារនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជួយពង្រឹង វិស័យអប់រំ ជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រកបដោយចីរភាព ការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការស្រាវជ្រាវវិទ្យាសាស្ត្រ សមុទ្រ ការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ។

រីឯខ្លួនវិញ លោកស្រី Audrey Azoulay បានអះអាងថា អង្គការយូណេស្កូ នឹងបន្តជួយឧបត្ថម្ភវៀតណាមលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងសារព័ត៌មាន-ទូរគមនាគមន៍ ក៏ដូចជាក្នុងការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ និងការអភិវឌ្ឍប្រកបដោយចីរភាពនូវជីវមណ្ឌលបម្រុងនៅវៀតណាមផងដែរ៕

តាម vovworld.vn