កាសែតកងទ័ពប្រជាជន សូមជូនមិត្តអ្នកអាននូវរូបភាពខ្លះៗអំពីការងាររបស់កងទ័ព។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូទៅទស្សនាការតាំងពិព័រណ៌ការពារជាតិអន្តរជាតិវៀតណាម លើកទី១ ឆ្នាំ២០២២

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងកម្មាភិបាល និងអ្នកយកសារព័ត៌មាននៃកាសែតកងទ័ពប្រជាជនក្នុងពិធីប្រគល់ប្រគល់ពានរង្វាន់ញញួរកណ្ដៀវមាស លើកទី៧ ឆ្នាំ២០២២ (កាសែតកងទ័ពប្រជាជនទទួលបានរង្វាន់ A ១ រង្វាន់ រង្វាន់លើកទឹកចិត្ត ១ រង្វាន់ និងរង្វាន់សមូហភាពឆ្នើម)។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៅលើកោះ Truong Sa (ស្រុកកោះ Truong Sa ខេត្ត Khanh Hoa) តែងតែបំពេញភារកិច្ចបានល្អ

leftcenterrightdel
កម្លាំងទ័ព​ជាងធានារថក្រោះឆ្លងកាត់ទន្លេក្នុងសមយុទ្ធឆ្នាំ ២០២២ នៃអង្គទ័ពលេខ២

leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ច លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម នាខែធ្នូ ឆ្នាំ២០២២

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលស្វាគមន៍ចំពោះលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ខែធ្នូ ឆ្នាំ ២០២២

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយ​ឧត្តមសេនីយ៍ Luong Cuong ប្រគល់រង្វាន់ជូនដល់កីឡាករ-កីឡាការិនីនៃកងទ័ព ដែលសម្រេចបានស្នាដៃឆ្នើម ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២


 

leftcenterrightdel
ក្រុមបាញ់ស៊ីប​នៃកងទ័ពប្រជាជនវៀតណាមបានឈ្នះពានរង្វាន់ជើងឯកនៅ Army Games ២០២១

leftcenterrightdel
កងទ័ពអាកាស និងកងកម្លាំងជួយសង្គ្រោះរបស់កងទ័ព ធ្វើ​ហាត់សមជួយសង្គ្រោះដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងស្ថានភាពគ្រោះមហន្តរាយធម្មជាតិ

leftcenterrightdel
កម្មាភិបាល និងយុទ្ធជន នៃបញ្ជាការដ្ឋានយោធាខេត្ត Nghe An ជួយប្រជាជនក្នុងឃុំ Ta Ca ស្រុក Ky Son ជម្នះផលវិបាកនៃទឹកជំនន់ នៅខែតុលា ឆ្នាំ ២០២២

leftcenterrightdel
ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ កម្មាភិបាល យុទ្ធជន នៃកងទ័ព និងកងជីវពល  គឺជាកម្លាំងស្នូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយទន្ទឹមនឹងនោះជួយឧបត្ថម្ភប្រជាជនឱ្យជម្នះការលំបាក

បកប្រែដោយ Duy Hoan