កិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៣ របស់អគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម
អនុវត្តភារកិច្ចឱ្យបានហ្មត់ចត់
កប.អនឡាញ - នោះគឺជាការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសក្នុងកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៣ របស់អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១ ខែមិថុនា។
    |
 |
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ថ្លែងក្នុងកិច្ចប្រជុំ |
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា អគ្គសេនាធិការដ្ឋានបានដឹកនាំបញ្ជាកងទ័ពទាំងមូលអនុវត្តបានល្អគ្រប់ភារកិច្ច។ លេចធ្លោគឺ៖ រក្សាការត្រៀមប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ ក្តាប់ស្ថានការណ៍ ផ្តល់យោបល់ និងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព ការពារឯករាជ្យ និងអធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិយ៉ាងរឹងមាំ។ រៀបចំការហ្វឹកហ្វឺន ការបណ្តុះបណ្តាល អប់រំមុខសញ្ញាទាំងឡាយបានយ៉ាងត្រឹមត្រូវ តាមកម្មវិធី និងផែនការដែលបានកំណត់។ ការហ្វឹកហាត់ ការហាត់សម ការប្រកួតត្រូវបានរៀបចំប្រកបដោយប្រសិទ្ធភាព។ អនុវត្តយ៉ាងតឹងរ៉ឹងការកែសម្រួលការរៀបចំកងកម្លាំង ធានាអាវុធ និងឧបករណ៍សម្រាប់ភារកិច្ចទាំងឡាយ។ អង្គភាពនានាបានរៀបចំកងកម្លាំង និងមធ្យោបាយចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយនៅតាមមូលដ្ឋានទាំងឡាយ ...
ទាក់ទិននឹងទិសដៅអនុវត្តភារកិច្ចសម្រាប់ខែមិថុនា ឆ្នាំ២០២៣ អគ្គសេនាធិការដ្ឋានបានស្នើឱ្យកងទ័ពទាំងមូលរក្សាការត្រៀមប្រយុទ្ធយ៉ាងម៉ឺងម៉ាត់; តាមដាននិងក្តាប់ស្ថានការណ៍ ជាពិសេសនៅតំបន់សំខាន់ៗ តំបន់ព្រំដែន ដីគោក ដែនអាកាស និងដែនសមុទ្រ។ បង្កើនការយាមល្បាត ត្រួតពិនិត្យ និងទប់ស្កាត់ការចេញចូលខុសច្បាប់នៅតាមខ្សែបន្ទាត់ព្រំដែន។ ផ្សព្វផ្សាយ និងទប់ស្កាត់នាវាបរទេសទន្ទ្រានលើផ្ទៃសមុទ្រ និងការពារសុវត្ថិភាពនៃសកម្មភាពសេដ្ឋកិច្ចសមុទ្ររបស់វៀតណាម។ បង្កើនការអនុវត្តវិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរាយការណ៍ មិនអនុវត្តតាមសេចក្តីកំណត់។
ដើម្បីសម្រេចបាននូវភារកិច្ចដែលបានប្រគល់ជូននោះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្នើឲ្យថ្នាក់ដឹកនាំ មេបញ្ជាការអង្គភាពនានាប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ អនុវត្តគ្រប់ភារកិច្ចឱ្យបានហ្មត់ចត់ និងធានាគុណភាព៕
បកប្រែដោយ Duy Hoan