អង្គប្រជុំបានវាយតម្លៃថាក្នុងខែឧសភា ឆ្នាំ២០២៣ សកម្មភាពការងារនយោបាយរបស់បក្ស និងក្នុងជួរកងទ័ពទាំងមូលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ បញ្ចប់កម្មវិធី ផែនការ ទាំងអស់ប្រកបដោយលទ្ធផលល្អប្រសើរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Trinh Van Quyet អញ្ជើញជាអធិបតីកិច្ចប្រជុំអគ្គស្នងការដ្ឋាននយោបាយប្រចាំខែឧសភា និងអនុវត្តការងារសំខាន់ៗក្នុងខែមិថុនាឆ្នាំ២០២៣

ស្ថានភាពនយោបាយ និងមនោគមវិជ្ជានៃកងទ័ពទាំងមូលមានស្ថិរភាព កម្មាភិបាល និងយោធិនមានទំនុកចិត្តទាំងស្រុងលើការ​ដឹកនាំរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ព្រមទាំងត្រៀមខ្លួនទទួល និងបំពេញភារកិច្ចដែលបានកំណត់។ អគ្គស្នងការដ្ឋាននយោបាយ បន្តរក្សាស្ថិរភាព អនុវត្តតួនាទី និងភារកិច្ចឲ្យបានល្អ និងគោរពតាមបទបញ្ញត្តិយ៉ាងម៉ឺងម៉ាត់។

មានអនុសាសន៍នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានស្នើឱ្យស្ថាប័ន អង្គភាពនានាចំណុះអគ្គស្នងការដ្ឋាននយោបាយ ត្រូវតែដឹកនាំ ណែនាំ និងរៀបចំការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់សកម្មភាពនៃកិច្ចការនយោបាយ កិច្ចការបក្ស។ ក្នុងនោះផ្តោតសំខាន់ទៅលើការណែនាំ និងដឹកនាំកងទ័ពទាំងមូលឱ្យធ្វើការអប់រំខាងនយោបាយ ការដឹកនាំខាងមនោគមវិជ្ជា ការឃោសនា ផ្សព្វផ្សាយច្បាប់ ការស្រាវជ្រាវជាដើម។ ទន្ទឹមនឹងការធ្វើឱ្យបានល្អនូវការប្រឡងប្រណាំ ការងារសរសើរ ហើយពន្លឿនការអនុវត្តផែនការ ចាត់តាំងភារកិច្ចរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម, ខួបលើកទី ៣៥ នៃពិធីបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល, ការផ្តួចផ្តើមនូវរាល់សកម្មភាពដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu និងការបង្កើនសកម្មភាពអបអរសាទរខួបលើកទី ៧៥ នៃទិវាលោកប្រធាន ហូជីមិញ អំពាវនាវឱ្យមានការប្រឡងប្រណាំងស្នេហាជាតិ…៕

បកប្រែដោយ Minh Trung