leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ធ្វើការជាមួយយោធភូមិភាគទី៤ លើការងារបច្ចេកទេស

តាមរយៈការចុះពិនិត្យជាក់ស្តែងនៅកងពលតូចទ័ពជាងលេខ ៤១៤ រោងចក្រ X ៤៦៧ និងស្តាប់របាយការណ៍ស្តីពីលទ្ធផលអនុវត្ដបច្ចេកទេសនៃយោធភូមិភាគទី ៤ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលអង្គភាពសម្រេចបាន។ គួរកត់សម្គាល់ថា អង្គភាពបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការងារបច្ចេកទេស និងបទប្បញ្ញត្តិស្តីពីការទទួល ការប្រមូលនិងការផ្ដល់ឧបករណ៍បច្ចេកទេស,  សម្រេចដោយជោគជ័យនូវភារកិច្ចធានាឧបករណ៍បច្ចេកទេសសម្រាប់បំរើការហ្វឹកហាត់ ការហាត់សម និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ  រៀបចំបានល្អនូវកម្មវិធីជួសជុលឧបករណ៍បច្ចេកទេស; អនុវត្ដការកសាង និងកែលំអឃ្លាំង និងរោងចក្រតាមផែនការ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញចុះពិនិត្យនៅបណ្ដាអង្គភាពនៃយោធភូមិភាគទី៤

លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើឱ្យបណ្ដាអង្គភាពនៃយោធភូមិភាគទី ៤ ជ្រួតជ្រាប និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ដ  សារចរណែនាំ និងផែនការពីគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសស្តីពីការលើកកំពស់គុណភាពនូវការងារបច្ចេកទេស៕

បកប្រែដោយ Thanh Cong