បន្ទាប់ពីស្តាប់របាយការណ៍ និងចុះត្រួតពិនិត្យផ្ទាល់នៅអង្គភាព លោកឧត្តមសេនីយ៍ឯក Vu Hai San បានកោតសរសើរចំពោះលទ្ធផលនៃការអនុវត្តការងាររបស់អង្គទ័ពលេខ ៣ និងអង្គភាពលេខ ១៥ ព្រមទាំងស្នើឱ្យគណៈកម្មាធិការបក្ស មេបញ្ជាការ កម្មាភិបាល និងយុទ្ធជននៃអង្គភាពទាំងពីរបន្តជ្រួតជ្រាប និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីសម្រេចចិត្ដ សារចរ  និង​បទបញ្ជារបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងសេចក្ដីណែនាំរបស់ស្ថាប័នមានសមត្ថកិច្ចក្នុងដំណើរការអនុវត្តភារកិច្ចរបស់ខ្លួន។

សម្រាប់អង្គទ័ពលេខ ៣ ត្រូវផ្តោតលើការក្តាប់ជាប់ស្ថានការណ៍នយោបាយនៅតំបន់ខ្ពង់រាប Tay Nguyen និងមានវិធានការត្រៀមប្រយុទ្ធ និងលើកកម្ពស់គុណភាពក្នុងការហ្វឹកហាត់នៅគ្រប់លំដាប់ថ្នាក់ លើកកំពស់សមត្ថភាពប្រើប្រាស់អាវុធ យុទ្ធោបករណ៍ ធានាសុវត្ថិភាពរបស់អង្គភាពក្នុងគ្រប់កាលទេសៈ។

leftcenterrightdel
ថ្នាក់ដឹកនាំអង្គភាពលេខ ១៥ ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯក Vu Hai San អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស

សម្រាប់អង្គភាពលេខ ១៥ ត្រូវផ្ដោតលើការអនុវត្ដភារកិច្ចយោធា និងការពារជាតិឱ្យបានល្អ ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្តាប់យ៉ាងម៉ឺងម៉ាត់នូវស្ថានការណ៍នៅតំបន់ឈរជើង  លើកកំពស់គុណភាពនៃការហ្វឹកហ្វឺន ត្រៀមខ្លួនប្រយុទ្ធ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន និងកងកម្លាំងដើម្បីដោះស្រាយករណីបានទាន់ពេល  ធានាសន្តិសុខនយោបាយ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ទន្ទឹមនឹងនោះ អនុវត្តការកសាងបក្សឲ្យបានល្អ លើកកំពស់ស្មារតីតួនាទី និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំក្នុងគ្រប់ភារកិច្ច៕

បកប្រែដោយ Pham Diep