leftcenterrightdel
លោកស្រី Rana Flowers តំណាងអង្គការ UNICEF ប្រចាំនៅវៀតណាម ថ្លែងក្នុងពិធីនេះ។ រូបថត៖ UNICEF វៀតណាម

ថ្លែងក្នុងវេទិកានេះ លោកស្រី Rana Flowers តំណាងអង្គការ UNICEF ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា កុមារគឺជាបច្ចុប្បន្នកាលផង និងអនាគតផង ហើយសកម្មភាពអាជីវកម្មមិនអាចមាននិរន្តរភាពឡើយ ប្រសិនបើមិនគិតពីផលប៉ះពាល់ដល់កុមារ។

វៀតណាមកំពុងចូលរួមកាន់តែខ្លាំងឡើងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងធ្វើសមាហរណកម្មកាន់តែជិតស្និទ្ធទៅក្នុងសេដ្ឋកិច្ចពិភពលោក។ វៀតណាមក៏បង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព កំពុងស្ថិតក្នុងដំណើរការបង្កើតផែនការសកម្មភាពជាតិស្ដីពីការសុក្រិតច្បាប់ និងគោលនយោបាយដើម្បីជំរុញសកម្មភាពអាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់សហគ្រាសដំណាក់កាល ២០២៣-២០២៧។ គណៈប្រតិភូបានឯកភាពថា ផែនការសកម្មភាពជាតិគួរតែពង្រឹងវិធានការពិសេស ដើម្បីធានាបាននូវការបង្ការ កាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងពន្លឿនវឌ្ឍនភាពរបស់កុមារលើផ្នែកសុខភាព អាហារូបត្ថម្ភ និងការអប់រំ ទឹកស្អាត អនាម័យ...។ គណៈប្រតិភូក៏បានផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ស្តីពីការរួមបញ្ចូលសិទ្ធិកុមារទៅក្នុងសកម្មភាពអាជីវកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់; គោលនយោបាយ និងសកម្មភាពលើកកម្ពស់សិទ្ធិកុមារ កំណត់បញ្ហាប្រឈមនិងឱកាសសម្រាប់អាជីវកម្មក្នុងការអនុវត្តសិទ្ធិកុមារ៕

តាម vovworld.vn