ក្រសួងការពារប្រទេសវៀតណាមកំពុងពិចារណា និងលើកសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីនាយទាហានកងទ័ពប្រជាជនឲ្យស្របទៅនឹងលក្ខណៈភារកិច្ច
កប.អនឡាញ - ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាជាក្រុមស្ដីពីគម្រោងច្បាប់វិសោធនកម្មប្រការមួយចំនួននៃច្បាប់ស្តីពីនគរបាលប្រជាជន នារសៀលថ្ងៃទី២៧ ឧសភា លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាសមាជិករដ្ឋសភាមណ្ឌលខេត្ត Thai Nguyen បានឲ្យដឹងថា ក្រសួងការពារប្រទេសកំពុងពិចារណា និងលើកសំណើធ្វើវិសោធនកម្មច្បាប់ស្ដីពីនាយទាហានកងទ័ពប្រជាជនវៀតណាម ដើម្បីធានាឲ្យស្របទៅនឹងលក្ខណៈភារកិច្ចរបស់កងទ័ពប្រជាជន។
នារសៀលថ្ងៃទី២៧ ឧសភា រដ្ឋសភាបានពិភាក្សាជាក្រុមលើគម្រោងច្បាប់វិសោធនកម្មប្រការមួយចំនួននៃច្បាប់នគរបាលប្រជាជន។
ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាជាក្រុម នារសៀលថ្ងៃនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានចំណាយពេលវេលាជាច្រើនដើម្បីចែករំលែកអំពីភារកិច្ចរបស់កងទ័ពប្រជាជន ហើយបាននិយាយថា កងទ័ពប្រជាជនមានលក្ខណៈពិសេសជាច្រើនដែលខុសពីកម្លាំងនគរបាលប្រជាជន។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុងសម័យប្រជុំពិភាក្សាជាក្រុម នារសៀលថ្ងៃទី២៧ ឧសភា |
លោករដ្ឋមន្ដ្រី Phan Van Giang បានឲ្យដឹងថា ក្រសួងការពារប្រទេសកំពុងសិក្សាស្រាវជ្រាវ និងពិចារណាធ្វើវិសោធនកម្មច្បាប់របស់កងទ័ពប្រជាជនឲ្យស្របទៅនឹងលក្ខណៈភារកិច្ច។ លោករដ្ឋមន្ដ្រី Phan Van Giang សង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី១៣ របស់បក្ស ដោយកំណត់ថា ដល់ឆ្នាំ២០៣០ ការកសាងកងកម្លាំងប្រដាប់អាវុធឆ្ពោះទៅរករបៀបរៀបរយ ចំណាន និងទំនើប ទាមទារឱ្យមានការរៀបចំកងទ័ពប្រជាជនតាំងពីដើមដំបូងមកម្ល៉េះ ធានាមានភាពក្លាហាន សមត្ថភាព និងភាពស្ទាត់ជំនាញលើឧបករណ៍ទំនើបៗ និងសព្វាវុធ...។
ច្បាប់វិសោធនកម្មត្រូវធានាឲ្យស្របទៅនឹងលក្ខណៈភារកិច្ចរបស់កងទ័ព
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាសមាជិករដ្ឋសភាមណ្ឌលខេត្ត Binh Duong ក៏បានលើកឡើងផងដែរថា បើទោះបីកងទ័ព និងនគរបាលជាកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែការធ្វើវិសោធនកម្មច្បាប់ត្រូវផ្អែកលើមុខងារ ភារកិច្ច និងលក្ខណៈភារកិច្ចរបស់កម្លាំងនីមួយៗ។
"ក្រសួងការពារប្រទេសកំពុងទទួលយកមតិយោបល់របស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋ ដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីការបំរើកាតព្វកិច្ចយោធាដែលបច្ចុប្បន្នមានចំណុចខ្វះខាតជាច្រើនដើម្បីធានាយុត្ដិធម៌ក្នុងសង្គម ព្រមទាំងទាក់ទាញយុវជនដែលមានសមត្ថភាពចូលបំរើកងទ័ព បំពេញតម្រូវការកសាងកងទ័ពក្នុងស្ថានភាពថ្មី”។
    |
 |
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សា |
ក្រៅពីនេះ ដោយសំដែងការយល់ព្រមជាមួយការលើកសំណើរបស់ក្រសួងនគរបាលស្ដីពីការបង្កើនអាយុចូលនិវត្ដន៍របស់នាយទាហាន នាយទាហានរង និងបុគ្គលិកនគរបាល លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានឲ្យដឹងថា៖ ការបង្កើនអាយុចូលនិវត្ដន៍របស់កម្លាំងនគរបាលប្រជាជនគឺស្របតាមគោលការណ៍របស់បក្ស និងតាមបទប្បញ្ញត្តិនៃក្រមច្បាប់ការងារឆ្នាំ ២០១៩ ស្តីពីអាយុចូលនិវត្តន៍ និងបំពេញភារកិច្ចរបស់កងកម្លាំងនគរបាលប្រជាជន។
ជាថ្មីម្តងទៀត លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា លក្ខណៈភារកិច្ចរបស់នគរបាលខុសនឹងកងទ័ព ក្រសួងការពារប្រទេសនឹងសិក្សាស្រាវជ្រាវនិងពិចារណាដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីនាយទាហាននៃកងទ័ពប្រជាជនវៀតណាមនិងច្បាប់ស្តីពីយោធិនអាជីព បុគ្គលិកការពារជាតិដើម្បីធានាឲ្យស្របទៅនឹងលក្ខណៈភារកិច្ចរបស់កងទ័ព៕
បកប្រែដោយ Pham Diep