ការពិនិត្យមើលទីតាំងរៀបចំការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤
កប.អនឡាញ - នាថ្ងៃទី ២៦ ឧសភា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការពារប្រទេសចុះពិនិត្យមើលទីតាំងរៀបចំតាំងពិព័រណ៍នៅកងវរសេនាធំលេខ ៩១៦ កងពលធំលេខ ៣៧១ ប្រភេទទ័ពការពារដែនអាកាសនិងទ័ពជើងអាកាស និងគម្រោងសាងសង់សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម នៅសង្កាត់ Tay Mo និង Dai Mo ខ័ណ្ឌ Nam Tu Liem ទីក្រុងហាណូយ។