កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយគណៈប្រតិភូរដ្ឋសភាខេត្ត Thai Nguyen សហការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Thai Nguyen ហើយបានរៀបចំតាមប្រព័ន្ធវីដេអូ តភ្ជាប់ជាមួយកន្លែងជាច្រើនតាមស្រុក ក្រុង ឃុំនានាក្នុងខេត្ត ដោយមានការចូលរួមពីប្រតិភូ និងម្ចាស់ឆ្នោតជាង ៨,១០០ នាក់។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍ក្នុងកិច្ចប្រជុំ

មានប្រសាសន៍ចំពោះមុខម្ចាស់ឆ្នោតដែលចូលរួមក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) គឺជាខ្លឹមសារដ៏ស្មុគស្មាញ ទាក់ទងផ្ទាល់ទៅនឹងសិទ្ធិ ផលប្រយោជន៍របស់មនុស្សម្នាក់ៗ។ លោកបានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះមានខ្លឹមសារ និងបញ្ហាជាច្រើនទាក់ទងនឹងវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសអំពីការសាងសង់សមរភូមិ និងសំណង់ការពារជាតិ… ដូច្នេះហើយក្នុងរយៈពេលកន្លងមក កងទ័ពក៏សកម្មខ្លាំងណាស់ក្នុងការរួមចំណែកក្នុងការ សេចក្តីព្រាងច្បាប់។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជម្រាបជូនបន្ថែមថា នាពេលនេះ ក្រសួងការពារប្រទេសក៏កំពុងរួមជាមួយស្ថាប័នមានសមត្ថកិច្ចនានាដើម្បីរៀបចំ និងដាក់ជូនរដ្ឋសភា ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់មួយចំនួន ដែលក្នុងនោះច្បាប់ទាំងនោះស្ទើរតែពាក់ព័ន្ធនឹងច្បាប់ភូមិបាល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ

លើសពីនេះ ចែករំលែកព័ត៌មានមួយចំនួនអំពីទិសដៅអភិវឌ្ឍរបស់កងទ័ពនាពេលខាងមុខ ជាពិសេសបញ្ហានៃការកសាងខឿនឧស្សាហកម្មការពារជាតិទំនើប ដើម្បីអាចមានភាពជាម្ចាស់ក្នុងការផលិត ការកែលម្អសព្វាវុធ បរិក្ខារទំនើបៗ។ ខ្លឹមសារទាំងអស់នេះគឺសុទ្ធតែទាក់ទងដោយផ្ទាល់ទៅនឹងបញ្ហានៃការប្រើប្រាស់ដីធ្លី រួមទាំងផលប៉ះពាល់ដល់ជីវិត និងសកម្មភាពរបស់ប្រជាពលរដ្ឋ។

ដោយមានចរិតលក្ខណៈដាច់ដោយឡែកនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang មានបំណងចង់ឱ្យគណៈប្រតិភូ និងម្ចាស់ឆ្នោតចែករំលែក ឯកភាព និងបង្កើតលក្ខណៈងាយស្រួលដល់កងទ័ព សម្រេចបានជោគជ័យរាល់ភារកិច្ចក្នុងស្ថានភាពថ្មី ជាពិសេសការងារកសាងកងទ័ពឱ្យកាន់តែមានភាពចំណាន ទំនើបថែមទៀត៕

បកប្រែដោយ Minh Trung