នៅពេលអញ្ជើញទៅសួរសុខទុក្ខក្រុមរថក្រោះ និងក្រុមកងទ័ពវប្បធម៌បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមទាំងពីរអំពីការរៀបចំ និងលទ្ធផលនៃការប្រកួតថ្ងៃដំបូងនោះ លោកឧត្តមសេនីយ៍ឯក Ngo Minh Tien បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ស្មារតីសកម្មជម្នះការលំបាករបស់ក្រុមទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Ngo Minh Tien និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមបានអញ្ជើញមកគោរពដាក់បាច់ផ្កានៅវិមានប្រធានហូជីមិញនៅទីក្រុងមូស្គូ ប្រទេសរុស្ស៉ី

ក្នុងជំនួបសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ឯក Ngo Minh Tien បានស្នើឱ្យក្រុមប្រកួតទាំងអស់នៃកងទ័ពប្រជាជនវៀតណាមដែលចូលរួមព្រឹត្តិការណ៍នេះត្រូវតែរៀបចំយ៉ាងយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាពសម្រាប់ពិធីបើក ក៏ដូចជាដំណើរការប្រកួតប្រជែង។ ធានាសុវត្ថិភាព និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់គណៈកម្មាធិការរៀបចំ។

គួរឱ្យរំលឹកដែរថា នាព្រឹកថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Ngo Minh Tien និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមបានអញ្ជើញមកគោរពដាក់បាច់ផ្កានៅវិមានប្រធានហូជីមិញនៅទីក្រុងមូស្គូ ប្រទេសរុស្ស៉ី។ អញ្ជើញចូលរួមក្នុងពិធីនេះក៏មានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី Dang Minh Khoi និងកម្មាភិបាលស្ថានទូតមួយចំនួនផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Ngo Minh Tien អញ្ជើញចុះទៅសួរសុខទុក្ខ លើកទឹកចិត្តក្រុមរថក្រោះ និងកងទ័ពវប្បធម៌

តាមផែនការដែលបានគ្រោងទុក គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមនឹងចូលរួមពិធីបើកការប្រកួត Army Games 2022  នៅឧទ្យាន Patriot នៅជាយទីក្រុងម៉ូស្គូ និងចូលរួមវេទិកាយោធា - បច្ចេកទេសយោធាអន្តរជាតិឆ្នាំ២០២២  និងសន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី ១០ ៕

បកប្រែដោយ Minh Trung