អង្គភាពទាំងឡាយបានប្រគល់អាហារូបករណ៍ចំនួន១៥ ដោយមានថវិកា ១ លានដុង និងអំណោយចំនួន ១៥ កញ្ចប់ដល់និសិ្សតក្រីក្រ និងក្រុមគ្រួសារទទួលរបបពីរដ្ឋ ក្រុមគ្រួសារក្រីក្រនៅឃុំ Lai Hoa ឃុំ Vinh Tan និងទីរួមខេត្ត Vinh Chau។ ថវិកាសម្រាប់សកម្មភាពនេះត្រូវបានទទួលពីសប្បុរសជន ដែលចលនាដោយអង្គភាពទាំងឡាយ។

leftcenterrightdel
ប្រគល់អំណោយដល់អ្នកក្រីក្រនៅតំបន់ព្រំដែនសមុទ្រខេត្ត Soc Trang

លោកអនុសេនីយ៍ឯក Huynh Ly Tuong អនុប្រធាននយោបាយប៉ុស្តិ៍ការពារព្រំដែន Lai Hoa កងទ័ពការពារព្រំដែនសមុទ្រខេត្ត Soc Trang បានឲ្យដឹងថា សកម្មភាពនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកការលំបាកជាមួយគ្រួសារជនជាតិភាគតិចនៅមូលដ្ឋាន រួមជាមួយអាជ្ញាធរមូលដ្ឋានរៀបចំបុណ្យចូលឆ្នាំថ្មីតេតប្រកបដោយសម្បូរហូរហៀ និងពង្រីកទំនាក់ទំនងរវាងកងទ័ពនិងប្រជាជន។ នេះក៏ជាសកម្មភាពតបស្នងសងគុណចំពោះជនជាតិភាគតិចនៅមូលដ្ឋានដែលរួមជាមួយកម្មាភិបាល យុទ្ធជន និងអាជ្ញាធរមូលដ្ឋាន បំពេញល្អភារកិច្ចរក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន និងការពារអធិបតេយ្យភាពព្រំដែនជាតិ៕

បកប្រែដោយ Thanh Cong