leftcenterrightdel
កម្មាភិបាល និងបុគ្គលិករបស់កងពេទ្យកម្រិត ២ លេខ ៣ ឡើងយន្ដហោះប្រភេទ C-17 ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង

កាលពីថ្ងៃទី ២៤ ខែមីនា នៅដំណាក់កាលទី ១ កងពេទ្យកម្រិត ២ លេខ ៣ បានចេញដំណើរទៅកាន់ប្រទេសស៊ូដង់ខាងត្បូងជាមួយនឹងយន្ដហោះប្រភេទ C-17 របស់កងទ័ពជើងអាកាសអូស្ត្រាលី។ បន្ទាប់ពីរយៈពេលដាក់ឲ្យនៅដាច់ដោយឡែកពីគេតាមការកំណត់ កម្មាភិបាល និងបុគ្គលិករបស់កងពេទ្យកម្រិត ២ លេខ ៣ មានវត្តមាននៅមូលដ្ឋាន Bentiu ប្រទេសស៊ូដង់ខាងត្បូង និងបំពេញភារកិច្ចជាផ្លូវការជំនួសឲ្យកងពេទ្យកម្រិត ២ លេខ ២ ចាប់ពីថ្ងៃទី ១៧ ខែមេសា។ នៅក្នុងដំណាក់កាលទី ២ នេះ កម្លាំងដែលនៅសល់នៃកងពេទ្យកម្រិត ២ លេខ ៣ បានធ្វើការត្រៀមរៀបចំយ៉ាងល្អ ហើយបន្តចេញដំណើរជាមួយនឹងយន្តហោះប្រភេទ C-17។

leftcenterrightdel
ថ្នាក់ដឹកនាំអង្គភាពនានា និងប្រតិភូអន្តរជាតិថតរូបជាអនុស្សាវរីយ៍ជាមួយកម្មាភិបាល និងបុគ្គលិករបស់កងពេទ្យកម្រិត ២ លេខ ៣

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំអង្គភាពនានា បានស្នើឱ្យកម្មាភិបាល និងបុគ្គលិករបស់កងពេទ្យកម្រិត ២ លេខ ៣ គោរពយ៉ាងម៉ឹងម៉ាត់នូវវិន័យរបស់កងទ័ពប្រជាជនវៀតណាម វិន័យប្រតិបត្តិការ បទបញ្ជាសុវត្ថិភាពនៃការហោះហើរ បទបញ្ជាដំណើរការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ធានាសុវត្ថិភាពជាដាច់ខាត៕

បកប្រែដោយ Huyen Trang