នាព្រឹកថ្ងៃទី ១៩ ខែមេសា (ម៉ោងក្នុងតំបន់) សមាជិកដែលនៅសល់នៃកងពេទ្យកម្រិត២លេខ ២ បានចាកចេញពីតំបន់  Bentiu ទៅកាន់រដ្ឋធានី Juba ដើម្បីត្រៀមត្រឡប់ទៅស្រុកកំណើតវិញ។

នៅវេលាម៉ោង ៦ និង ៤៥ ព្រឹក បន្ទាប់ពីលាសមាជិកនៃកងពេទ្យកម្រិត ២​ លេខ ៣ នោះ  សមាជិកដែលនៅសល់នៃកងពេទ្យកម្រិត ២ លេខ ២ បានប្រារព្ធពិធីគោរពទង់ជាតិនៅបរិវេណនៃកងពេទ្យស្ថិតក្នុងតំបន់ Bentiu ។

ពិធីគោរពទង់ជាតិចុងក្រោយក្នុងអាណត្តិនៃកងពេទ្យកម្រិត ២ លេខ២ បានធ្វើឡើងយ៉ាងឧឡារិកដែលបង្ហាញពីសាមគ្គីភាព ការរួបរួមគ្នានិងស្មារតីនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះរាល់ការលំបាករបស់កម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យក្នុងរយៈពេល ១៨ ខែកន្លងមកនេះ ទោះបីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ។ លទ្ធផលនៃការបំពេញភារកិច្ចរបស់កងពេទ្យកម្រិត២លេខ ២ បានទទួលការវាយតម្លៃខ្ពស់ពីស្ថានបេសកកម្មនៃអង្គការសហប្រជាជាតិ។ 

តាមការគ្រោងទុក នៅថ្ងៃទី ២២ ខែមេសា សមាជិកដែលនៅសល់របស់កងពេទ្យកម្រិត២លេខ ២ នឹងធ្វើដំណើរត្រឡប់មកប្រទេសវៀតណាមវិញតាមយន្ដហោះដឹកជញ្ជូន C១៧ នៃកងទ័ពអាកាសអូស្ត្រាលី។

leftcenterrightdel
ពិធីគោរពទង់ជាតិចុងក្រោយនៃកងពេទ្យកម្រិត២លេខ ២ នៅតំបន់ Bentiu
leftcenterrightdel
ពិធីគោរពទង់ជាតិបានធ្វើឡើងយ៉ាងឧឡារិក
leftcenterrightdel
សមាជិកនៃកងពេទ្យដាំដើមឈើនៅបរិវេណនៃកងពេទ្យក្នុងតំបន់ Bentiu
leftcenterrightdel
សមាជិកនៃកងពេទ្យកម្រិត២លេខ ២ លាសមាជិកនៃកងពេទ្យកម្រិត ២ លេខ ៣

បកប្រែដោយ Pham Diep