ប្រជាជនតែងតែជឿជាក់លើកងទ័ព យល់ជ្រាប និងចែករំលែកចំពោះរាល់ការលំបាកវេទនា និងការលះបង់របស់កងទ័ពក្នុងការបំពេញភារកិច្ច។ មនុស្សចំនួន ១៣ នាក់ ដែលក្នុងនោះមានយោធិន ១១ នាក់បានពលីជីវិតនៅតំបន់ជិតទំនប់វារីអគ្គិសនី Rao Trang ៣ ស្ថិតនៅក្នុងខេត្ដ Thua Thien-Hue ភាគកណ្ដាលប្រទេសវៀតណាម នៅពេលដែលធ្វើដំណើរទៅជួយសង្គ្រោះជនរងគ្រោះ ។

ការឈឺចាប់នេះមិនទាន់ថមថយបានប៉ុន្មានថ្ងៃឡើយ គឺនៅស្រុក Huong Hoa ខេត្ត Quang Tri ភាគកណ្ដាល ប្រទេសវៀតណាមបន្ដមានកម្មាភិបាល និងយុទ្ធជនចំនួន ២២ នាក់នៃអង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៣៣៧ រងការបាត់បងជីវិតក្នុងពេលបំពេញភារកិច្ចដោយឧប្បត្តិហេតុបាក់ដី។ ក្រសួងការពារប្រទេសនឹងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់របបគោលនយោបាយ និងចែករំលែកទុក្ខជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់កម្មាភិបាល និងយុទ្ធជនដែលបានពលីជីវិត។ យោធិនទាំងនេះនឹងត្រូវបានប្រគល់គ្រឿងឥស្សរិយយស និងតំឡើងឋានន្តស័ក្ក។ ប្រសិនបើប្រពន្ធឬកូនរបស់យោធិនទាំងនេះគ្មានការងារធ្វើនឹងត្រូវបានរៀបចំការងារឲ្យសមរម្យ។ ក្នុងករណីដែលបំណងប្រាថ្នារបស់សាច់ញាតិ និងគ្រួសារមិនសមស្របនឹងមុខរបរ និងការងាររបស់ក្រសួងការពារប្រទេស​គឺក្រសួងការពារប្រទេសនឹងស្នើឲ្យរដ្ឋាភិបាលប្រគល់ឲ្យក្រសួង និងស្ថាប័ននានាដើម្បីបង្កលក្ខ័ណ្ឌនិងរៀបចំការងារឱ្យសាច់ញាតិរបស់យោធិនទាំងនេះ។

leftcenterrightdel

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ផ្ដល់បទសំភាសជាមួយសារពត៌មាននៅខាងក្រៅសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានៅថ្ងៃទី ២១ ខែតុលា 

អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក Nguyen Phu Trong ដែលនិយាយថា៖ នៅកន្លែងលំបាកបំផុត កងទ័ពមានវត្តមាន។ អង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៣៣៧ ឈរជើងនៅកន្លែងលំបាក ជាពិសេសតំបន់ជាច្រើនដែលជ្រាបសារធាតុគីមីពុល ទោះបីជារងឥទ្ធពលក៏ដោយក៏កម្មាភិបាលនិងយុទ្ធជននៅតែសុខចិត្ដបំពេញភារកិច្ច។

ជាមួយគ្នានេះ កងទ័ពសុខចិត្តលះបង់ជីវិតដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ក្រសួងការពារប្រទេសបានត្រៀមកងកម្លាំងនិងឧទ្ធម្ភាគចក្រដើម្បីផ្គត់ផ្គង់ស្បៀងអាហារ និងជួយប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់។ ប៉ុន្ដែការប្រើប្រាស់ឧទ្ធម្ភាគចក្រក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិក៏ត្រូវធានាឱ្យមានលក្ខខណ្ឌសុវត្ថិភាព ជាពិសេសលក្ខខណ្ឌអាកាសធាតុ។ ក្រសួងការពារប្រទេសក៏ត្រៀមខ្លួនប្រមូលកងកម្លាំង និងមធ្យោបាយដើម្បីអនុវត្តការងារជួយសង្គ្រោះប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ផងដែរ៕

បកប្រែដោយ Pham Diep