ទំនិញជំនួយនេះត្រូវបានបញ្ជូនពីឃ្លាំងរបស់អាស៊ាននៅប្រទេសម៉ាឡេស៊ី ហើយប្រគល់ទៅឲ្យវៀតណាមនៅព្រលានយន្តហោះ Da Nang វៀតណាម នាព្រឹកថ្ងៃទី២១ ខែតុលា។

leftcenterrightdel
កម្លាំងនានាសម្អាតភក់​នៅសងខាងទន្លេ Huong (រូបថត៖ vnanet.vn)

គណៈកម្មការដឹកនាំមជ្ឈិមទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ (អគ្គនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម) កំពុងសហការជាមួយខេត្ត Thua Thien-Hue និងខេត្ត Quang Tri ក្នុងការដឹកជញ្ជូនទំនិញជំនួយទាំងនេះទៅឲ្យប្រជាជន៕

បកប្រែដោយ Thuy Anh