អញ្ជើញចូលរួមក្នុងពិធី មានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc; បណ្តាឧបនាយករដ្ឋមន្រ្តី រួមទាំងកម្មាភិបាល និងបុគ្គលិកនៃខុទ្ទការល័យរដ្ឋាភិបាលជាច្រើនរូប។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh និងលោក Pham Binh Minh បានបរិច្ចាគថវិកាជួយឧបត្ថម្ភដល់ប្រជាជនដើម្បីជំនះនូវផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ (រូបថត៖ baochinhphu.vn)

សូមគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បន្តអូសបន្លាយដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ខេត្តមួយចំនួននៃភាគកណ្តាលវៀតណាម។ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បណ្តាលឱ្យមានការជន់លិចយ៉ាងធ្ងន់ធ្ងរ តំបន់លំនៅដ្ឋានជាច្រើន ត្រូវផ្តាច់ទំនាក់ទំនងជាមួយខាងក្រៅដោយសារទឹកលិចដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាជនជាង ១៣៥,០០០ គ្រួសារ នៅក្នុងខេត្ត និងក្រុងចំនួន ៥ ដូចជា Hue, Quang Binh, Quang Tri, Quang Nam និង Da Nang។ រហូតមកដល់យប់ថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២០ ទឹកជំនន់បណ្តាលឱ្យមនុស្សស្លាប់និងបាត់ខ្លួនជាង ១២០ នាក់ ហើយមនុស្សជាច្រើននៅតែបាត់ដំណឹង ផ្ទះជិត ៦០០ ខ្នងបានរលំបាក់។ ក្រៅពីនោះ ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ និងប្រព័ន្ធធារាសាស្រ្តជាច្រើនត្រូវបំផ្លិចបំផ្លាញ ហើយស្រូវដំណាំរាប់ម៉ឺនហិកតា ត្រូវរងការខូចខាតយ៉ាងដំណំដែរ៕

តាម vovworld