នាថ្ងៃទី ២០ ខែតុលា អ្នកយកព័ត៌មានកាសែតកងទ័ពប្រជាជនបានមានវត្តមាននៅខេត្ត Quang Binh។ តាមការសង្កេតមើលឃើញរបស់យើងខ្ញុំថា នៅតំបន់ជាច្រើនក្នុងខេត្ដនៅមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់នៅតែបន្តហក់ឡើង។ កម្លាំងជួយសង្គ្រោះគ្រោះមហន្ដរាយធម្មជាតិបានប្រមូលទូក និងកាណូតដើម្បីជម្លៀសប្រជាជននៅតំបន់លិចទឹកជ្រៅមកទីទួលសុវត្ថិភាព។

leftcenterrightdel
កងកម្លាំងប្រដាប់អាវុធខេត្ត Quang Binh ជម្លៀសប្រជាជនមកទីទួលសុវត្ថិភាព

នៅទីតាំងសាលាបឋមសិក្សាស្ថិតនៅឃុំ Son Thuy ស្រុក Le Thuy លោក Vo Van Thong ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិនៃឃុំ Son Thuy បានឲ្យដឹងថា “នៅពេលដែលទឹកជំនន់កើនឡើងខ្ពស់នៅពេលយប់នោះ សំណាងដែលមានកងទ័ពចុះជួយជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាពឲ្យទាន់ពេលវេលា អាស្រ័យហេតុនេះ ឃុំមិនបានទទួលរងការខូចខាតទាំងទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាជននោះទេ។ បច្ចុប្បន្ននេះ យើងខ្ញុំកំពុងរៀបចំម្ហូបអាហារពីរពេលសម្រាប់ប្រជាពលរដ្ឋជាង ១,២៣០ នាក់ ជាពិសេសមនុស្សចាស់ និងកូនក្មេង"។

ជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងនៅខេត្ត Quang Binh លោក Dang Dai Tinh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Le Thuy បានឲ្យដឹងថា៖ គិតត្រឹមម៉ោង ៩:៣០ ថ្ងៃទី ២០ ខែតុលា នេះ ឃុំទាំង ២៦ ក្នុងចំណោម ២៦ ឃុំ និងទីរួមស្រុកនៃស្រុក​ Le Thuy រងការជន់លិចដែលក្នុងនោះឃុំជាច្រើនរងការជន់លិចទាំងស្រុង។ នៅពេលយប់ភ្លាមៗ គណៈកម្មាធិការប្រជាជនស្រុកបានប្រមូលកម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាស្រុក និងនគរបាល រួមទាំងកងជីវពលក៏ជួយជម្លៀសប្រជាជនទៅកាន់ទីជំរក។ ប៉ុន្ដែទឹកជំនន់នៅតែបណ្ដាលឲ្យមនុស្សស្លាប់ ២ នាក់ និងរបួសជិត ៣០ នាក់។

លោកវរសេនីយ៍ឯកបំរុង Tran Chi Hieu នាយសេនាធិការង នៃបញ្ជាការដ្ឋានយោធាខេត្ត Quang Binh បានឲ្យដឹងថា បញ្ជាការដ្ឋានយោធាខេត្ដបានបញ្ជាឲ្យកម្មាភិបាល និងយុទ្ធជនចុះជួយសង្គ្រោះប្រជាជននៅស្រុក Quang Ninh បានទាន់ពេលវេលា អង្គភាពបានប្រមូលកងកម្លាំង ១០០% ដើម្បីស្វែងរកប្រជាជនដែលនៅតែជាប់គាំងក្នុងតំបន់ទឹកជំនន់។ នេះគឺជាទឹកជំនន់ជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មាននៅក្នុងតំបន់ ដូច្នេះការជួយសង្គ្រោះប្រជាជនជាភារកិច្ចចំបង។ 

leftcenterrightdel
កងកម្លាំងប្រដាប់អាវុធខេត្ត Quang Binh ផ្ដល់អាហារនិងសំភារៈចាំបាច់ដល់ប្រជាជននៅតំបន់ទឹកជំនន់

នៅថ្ងៃដដែល លោកវរសេនីយ៍ឯក Le Van Vy មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត Quang Binh បានចុះទៅពិនិត្យស្ថានភាពទប់ទល់នឹងគ្រោះទឹកជំនន់នៅតាមតំបន់មួយចំនួនក្នុងខេត្តដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។  លោកវរសេនីយ៍ឯក Le Van Vy បានស្នើឲ្យបណ្ដាអង្គភាពមិនបានធ្វើសប្រហែសចំពោះស្ថានភាពអាកាសធាតុកាន់តែស្មុគស្មាញ ព្រមទាំងចូលរួមផ្តល់យោបល់ដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរដែនដីឱ្យអនុវត្តវិធានការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិជាបន្ទាន់ និងពិនិត្យតំបន់លំនៅដ្ឋាននៅតាមដងទន្លេ បឹង ទំនប់មានគ្រោះថ្នាក់នៃទឹកជំនន់ និងការរអិលបាក់ដីដើម្បីជម្លៀសមកទីទួលសុវត្ថិភាព។

លោកវរសេនីយ៍ឯក Le Van Vy បាននិយាយបន្ថែមថា ចាប់តាំងពីពេលជំនន់ទឹកភ្លៀងកើតឡើង បញ្ជាការដ្ឋានយោធាខេត្ត Quang Binh តែងតែរក្សាកងកម្លាំងប្រចាំដើម្បីត្រៀមខ្លួនជាស្រេចជួយសង្គ្រោះគ្រោះមហន្ដរាយធម្មជាតិ។ ទន្ទឹមនឹងនោះបញ្ជាការដ្ឋានយោធាខេត្ដក៏បានរៀបចំអង្គភាពជួយសង្គ្រោះ និងជំនះផលវិបាកដោយទឹកជំនន់នៅតំបន់មួយចំនួន...ផងដែរ។ ចាប់ពីថ្ងៃទី ១៨ ខែតុលា បញ្ជាការដ្ឋានយោធាខេត្តបានបញ្ជូនកម្មាភិបាលនិងយុទ្ធជនចំនួន ១៩៧ នាក់ រួមទាំងកាណូតចំនួន ២២ គ្រឿង ទៅជួយសង្គ្រោះគ្រោះមហន្ដរាយនិងជំនះផលវិបាកដោយទឹកជំនន់៕

បកប្រែដោយ Pham Diep