leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich (រូបថត៖ vnanet.vn)

ខាងក្រោមនេះគឺជាខ្លឹមសារនៃសារលិខិត៖

សូមគោរពជូនក្រុមគ្រួសារនៃកម្មាភិបាល និងយុទ្ធជននៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៣៣៧ យោធភូមិភាគទី៤ ដែលបានពលីជីវិតក្នុងពេលបំពេញភារកិច្ចសង្រ្គោះ និងជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ!

នាថ្ងៃទី១៨ តុលា ឆ្នាំ២០២០ នៅឃុំ Huong Phung ស្រុក Huong Hoa ខេត្ត Quang Tri គ្រោះបាក់ដីដ៏ធ្ងន់ធ្ងរមួយបានកើតឡើង ដែលបណ្តាលឱ្យសម្លាប់កម្មាភិបាលនិងយុទ្ធជន ២២ នាក់នៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៣៣៧ យោធភូមិភាគទី៤ ក្នុងពេលបំពេញភារកិច្ចសង្រ្គោះ និងជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ។ នេះជាការលះបង់ដ៏ធំធេង បន្សល់ទុកនូវការសោកស្ដាយឥតឧប្បមាចំពោះកម្មាភិបាលនិងយុទ្ធជនក្នុងកងទ័ពទាំងមូល និងប្រជាជនទាំងមូល ហើយជាការឈឺចាប់   ការបាត់បង់ ដែលមិនអាចប្រៀបផ្ទឹមបានរបស់ក្រុមគ្រួសារនិងសាច់ញាតិរបស់អ្នកដែលបានពលីជីវិត។

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត និងរំពឹងថា ក្រុមគ្រួសារនិងសាច់ញាតិរបស់កម្មាភិបាលនិងយុទ្ធជនដែលបានពលីជីវិតនឹងឆ្លងកាត់ការលំបាកដែលបណ្តាលមកពីខ្យល់ព្យុះ កសាងជីវភាពរស់នៅឲ្យមានស្ថិរភាពឡើងវិញយ៉ាងឆាប់ៗ បន្តចូលរួមចំណែកក្នុងការកសាងមាតុភូមិ និងប្រទេសជាតិ។

គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានទទួលស្គាល់ពីគុណូបការៈ និងការលះបង់ដ៏អស្ចារ្យរបស់កម្មាភិបាល យុទ្ធជន ២២ នាក់ដែលបំពេញភារកិច្ចក្នុងស្ថានភាពលំបាកគ្រោះថ្នាក់។ កម្មាភិបាលនិងយុទ្ធជនក្នុងកងទ័ពទាំងមូលគប្បីសិក្សាតាមកម្មាភិបាល និងយុទ្ធជនទាំង ២២ នាក់ លើកកម្ពស់ការប្តេជ្ញាចិត្ត បន្តរួមដំណើរជាមួយប្រជាជននៅភាគកណ្តាល និងប្រជាជនទូទាំងប្រទេស ដើម្បីឆ្លងកាត់គ្រាលំបាកនេះ ប្រយុទ្ធប្រឆាំងយ៉ាងសកម្មនឹងគ្រោះមហន្តរាយធម្មជាតិ ស្វែងរក ជួយសង្គ្រោះ ការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាជន សក្ដិសមនឹងការស្រឡាញ់របស់បក្ស រដ្ឋ និងប្រជាជន៕

បកប្រែដោយ Thuy Anh