លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និង​ជាប្រធានអនុគណៈកម្មាធិការវៀតណាមបានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំនេះ។

leftcenterrightdel
 លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងក្នុងសម័យ​ប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូបានស្តាប់លោកឧត្តមសេនីយ៍ត្រី Dang Hong Trien  អគ្គនាយកមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី​រាយការ  អំពីការអនុវត្តកម្មវិធីស្រាវជ្រាវប្រព័ន្ធអេកូឡូស៊ី ធនធានធម្មជាតិ និងមច្ឆាជាតិ នៅតំបន់សមុទ្រទឹកជ្រៅ និងនៅលំហឆ្ងាយពីមាត់សមុទ្រ។ នេះជាកម្មវិធីដែលមានលក្ខណៈចាំចាច់ជាបន្ទាន់ ហើយលទ្ធផលនៃការស្រាវជ្រាវនេះនឹងចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងការអភិរក្សជីវៈចម្រុះ កែលំអ និងការការពារបរិស្ថាន។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដំបូងដែលមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ីសម្រេចបានក្នុងការអនុវត្តកម្មវិធី ទន្ទឹមនឹងនេះលោក​បានស្នើឲ្យមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី បន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នផ្សេងៗទៀតដើម្បីអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan