leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Chien Thang ថ្លែងក្នុងកិច្ចប្រជុំ

នៅឯកិច្ចប្រជុំ ប្រទេសនានាបានពិភាក្សា និងឯកភាពគ្នាលើរបៀបវារៈនៃកិច្ចប្រជុំ ACDFM-17។ អាស្រ័យហេតុនេះ កិច្ចប្រជុំ ACDFM-17 នឹងផ្តោតលើការស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំនៃទីភ្នាក់ងារចារកម្មការពារជាតិអាស៊ានលើកទី ១៧ (AMIM-17)  និងកិច្ចប្រជុំប្រធាននាយកដ្ឋានប្រយុទ្ធកងទ័ពនៃបណ្តាប្រទេសអាស៊ានលើកទី ១០ (AMOM-10); ពិភាក្សាអំពីបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ និងពិភាក្សាអំពីវិធានការនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពស្អិតរមួតក្នុងតំបន់និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ក្រៅពីនេះ អង្គប្រជុំក៏បានពិនិត្យលើឯកសារចំនួន ២ នៃកិច្ចប្រជុំ ACDFM-17 និងផែនការការងាររយៈពេល ២ ឆ្នាំ (២០២០-២០២២) នៃកងទ័ពអាស៊ាន និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ACDFM-17 ។ នេះគឺជាឯកសារសំខាន់ៗដែលនឹងត្រូវបានរាយការណ៍ និងអនុម័តនៅឯកិច្ចប្រជុំ ACDFM-17 ហើយជាមូលដ្ឋានសម្រាប់កងទ័ពនៃបណ្ដាប្រទេសអាស៊ាន តំរង់ទិស និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្ដែងថែមទៀតនាពេលខាងមុខ។

លោកឧត្តមសេនីយ៍ទោ Vu Chien Thang ជឿជាក់ថា ដោយមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងចំណោមស្ថាប័នរបស់បណ្តាប្រទេសអាស៊ាន កិច្ចប្រជុំ ACDFM-17 នឹងទទួលបានជោគជ័យ រួមចំណែកយ៉ាងសកម្មដល់ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃបណ្តាប្រទេសអាស៊ាន និងថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

បកប្រែដោយ Pham Diep