ខ្យល់ព្យុះទី៥ បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងឃុំនានារបស់ស្រុក Tay Giang (ខេត្ត Quang Nam) បណ្តាលឲ្យរសាត់ស្ពានជាច្រើន  ភូមិជាច្រើនក៏ត្រូវបានបែងចែក  ផ្ទះនិងសាលារៀនជាច្រើនត្រូវបានដួលរលំ ដែលបង្កការលំបាកក្នុងជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅទីនេះ។

leftcenterrightdel
កងទ័ពជួយប្រជាជនប្រមូលផលស្រូវ

កម្មាភិបាល និងយុទ្ធជនកងកម្លាំងប្រដាប់អាវុធស្រុក Tay Giang បានទៅភូមិនិមួយៗ ហើយរួមជាមួយអាជ្ញាធរដែនដី និងកម្លាំងកងទ័ពការពារព្រំដែន នរគោបាល កងជីវពលជួយប្រជាជនជួសជុលផ្ទះ សាលារៀន សាងសង់ស្ពានជាបណ្តោះអាសន្ន ប្រមូលផលស្រូវនិងដំណាំ និងជួសជុលប្រព័ន្ធសម្រាប់ផ្តល់ទឹកដល់ភូមិ។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធស្រុក Tay Giang ជួយប្រជាជនជួសជុលផ្ទះ

ក្រុមគ្រួសារលោក Hoih Nghi នៅភូមិ Ariing ឃុំ  A Xan ស្រុក Tay Giang មានផ្ទះខូចខាតយ៉ាងធ្ងន់ធ្ងរ។ ផ្ទះរបស់លោកត្រូវបានជួសជុលឡើងវិញដោយកងទ័ព លោកថ្លែងថា “ផ្ទះខ្ញុំខូចខាតទាំងស្រុង ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ។ ជាសំណាងល្អដោយមានកងទ័ពនិងកម្លាំងជីវពលជួយសាងសង់ផ្ទះឡើងវិញ ខ្ញុំសូមអរគុណច្រើន”។

សកម្មភាពដ៏មានអត្ថន័យនិងមានការទទួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធស្រុក Tay Giang បានធ្វើឲ្យរូបភាពរបស់កងទ័ពលោកអ៊ំហូស្អាតថែមទៀតក្នុងដួងចិត្តរបស់ប្រជាជនតំបន់៕

បកប្រែដោយ Thuy Anh