លោកឧបនាយករដ្ឋមន្រ្តីបានណែនាំដល់ខេត្ត Thua Thien-Hue អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការទប់ទល់នឹងខ្យល់ព្យុះ និងចាត់វិធានការឱ្យបានល្អដើម្បីធានាការផលិត និងកាត់បន្ថយការខូចខាតដោយសារខ្យល់ព្យុះ។ ព្រមទាំងលោកក៏ទាមទារថ្នាក់ដឹកនាំខេត្តអំពាវនាវអ្នកនេសាទនាំយកទូកនេសាទចូលកន្លែងសុវត្ថិភាព។

អង្គភាពត្រៀមខ្លួនទប់ទល់ទៅនឹងខ្យល់ព្យុះទី ៥

* នៅថ្ងៃទី ១៧ ខែកញ្ញា បញ្ជាការដ្ធានយោធភូមិភាគទី ៤ បានមានសេចក្ដីណែនាំដល់ស្ថាប័ន និងអង្គភាពនានាក្នុងការអនុវត្ដការទប់ទល់ទៅនឹងខ្យល់ព្យុះទី ៥ ព្រមទាំងបានរៀបចំក្រុមការងារចំនួន ៣ ចុះត្រួតពិនិត្យការទប់ទល់ទៅនឹងព្យុះខ្យល់ទី ៥ នៅខេត្តចំនួន ៥ ដូចជាខេត្ត Thanh Hoa, Nghe An, Ha Tinh, Quang Binh, Thua Thien-Hue ភាគកណ្តាលវៀតណាម។ តាមរយៈការត្រួតពិនិត្យបានបង្ហាញថា អង្គភាពនានានៃយោធភូមិភាគទី ៤ បានត្រៀមកម្លាំង មធ្យោបាយ ស្បៀងអាហារ សម្ភារៈនិងបរិក្ខាពេទ្យរួចជាស្រេចដើម្បីអនុវត្តភារកិច្ចនៅពេលមានបទបញ្ជា។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ដ Thua Thien-Hue​ ត្រៀមខ្លួនចូលរួមទប់ទល់ទៅ​នឹងខ្យល់ព្យុះ

បញ្ជាការដ្ធានយោធភូមិភាគទី ៤ ក៏បានបញ្ជាណែនាំឲ្យបណ្ដាអង្គភាពធ្វើបច្ចុប្បន្នភាពនូវស្ថានភាពខ្យល់ព្យុះ រក្សារបបប្រចាំការ និងមានវិធានការដើម្បីធានាសុវត្ថិភាពសម្រាប់យុទ្ធជន  ត្រៀមកម្លាំង និងមធ្យោបាយដើម្បីទប់ទល់ទៅនឹងស្ថានភាពដែលកើតឡើងដោយសារខ្យល់ព្យុះ។

* នៅថ្ងៃទី ១៧ ខែកញ្ញា កងកម្លាំងប្រដាប់អាវុធខេត្ត Quang Binh និងខេត្ដ Quang Tri បានអនុវត្តផែនការទប់ទល់ទៅនឹងព្យុះទី ៥។ អាស្រ័យហេតុនេះ កម្មាភិបាលនិងយុទ្ធជនចំនួន ១០០ ភាគរយត្រូវបានកេណ្ឌប្រមូលអនុវត្ដភារកិច្ចជួយប្រជាជនជំនះផលវិបាកនៅពេលមានហេតុការណ៍កើតឡើង។

* នាព្រឹកថ្ងៃទី ១៧ ខែកញ្ញា យោធភូមិភាគទី ៥ បានបើកកិច្ចប្រជុំស្ដីពីការប្រគល់ភារកិច្ចដល់អង្គភាពនានាដើម្បីទប់ទល់ទៅនឹងព្យុះទី ៥។ លោកឧត្តមសេនីយ៍ទោ Nguyen Long Cang មេបញ្ជាការយោធភូមិភាគទី ៥ បានបញ្ជាណែនាំឲ្យអង្គភាពនានាត្រូវអនុវត្ដភារកិច្ចទប់ទល់ទៅនឹងខ្យល់ព្យុះ ផ្អាក់ការសាងសង់សំណង់ជាបណ្តោះអាសន្ន ត្រៀមកម្លាំងនិងមធ្យោបាយ រួចជាស្រេចដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន។

leftcenterrightdel
កងជីវពលនៅសង្កាត់ Tho Quan ស្រុក Son Tra ទីក្រុង Da Nang សហការជាមួយកងកម្លាំងប្រដាប់អាវុធដើម្បីជួយអ្នកនេសាទនាំយកទូកនេសាទចូលកន្លែងសុវត្ថិភាព

* បញ្ជាការដ្ឋានយោធាទីក្រុង Da Nang និងខេត្ដ Quang Ngai បានរក្សាកម្លាំងប្រចាំការចំនួន ១០០ ភាគរយដើម្បីត្រៀមខ្លួនអនុវត្ដភារកិច្ចជួយសង្គ្រោះនៅពេលខ្យល់ព្យុះទី ៥ បក់បោក។ អង្គភាពនានាបានត្រៀមរៀបចំកម្លាំង មធ្យោបាយជាច្រើនដូចជា រថយន្តគ្រប់ប្រភេទ នាវា  ទូក កាណូត ... រួមទាំងអាវពោងរាប់ពាន់គ្រឿងសម្រាប់ជួយអាជ្ញាធរដែនដី និងប្រជាជនទប់ទល់ និងជំនះនូវផលវិបាកដោយសារខ្យល់ព្យុះ និងទឹកជំនន់៕

បកប្រែដោយ Pham Diep