leftcenterrightdel
ប្រតិភូមកទស្សនាយ៉ាងច្រើន (រូបថត៖ vnanet.vn)

ថ្លែងសុន្ទរកថាបើកពិព័រណ៌ នាយកសារមន្ទីរកងទ័ពជើងទឹករុស្ស៊ី លោក Ruslan Nekhai បានសង្កត់ធ្ងន់លើអត្ថន័យពិសេសនៃការតាំងពិព័រណ៍នេះដែលធ្វើឡើងក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហព័ន្ធរុស្ស៊ី និង វៀតណាម ( ១៩៥០-២០២០) និងខួបលើកទី ៤០ ឆ្នាំនៃការបង្កើតមជ្ឈមណ្ឌលភស្តុភារបច្ចេកទេសសូវៀតនៅ Cam Ranh ប្រទេសវៀតណាម (១៩៨០ - ២០២០) និងក្នុងក្របខ័ណ្ឌនៃឆ្នាំមិត្តភាពរុស្ស៊ី - វៀតណាម និងវៀតណាម - រុស្ស៊ី (២០១៩-២០២០)។ ព្រឹត្តិការណ៍នេះនឹង“ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាម” ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

រីឯខ្លួនវិញ លោកស្រី Nguyen Quynh Mai អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី បានអះអាងថា ការតាំងពិព័រណ៍នេះនឹងជួយយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរយល់ច្បាស់អំពីប្រវត្តិសាស្ត្រល្អរវាងវៀតណាមនិងសហភាពសូវៀតកាលពីមុននិងសហព័ន្ធរុស្ស៊ីសព្វថ្ងៃនេះ ជាពិសេសក្នុងវិស័យសហប្រតិបត្តិការយោធា - ការពារជាតិ។ ការរៀបចំពិព័រណ៌ប្រកបដោយជោគជ័យបានបង្ហាញថា គ្មានការលំបាកណាមួយដែលអាចរារាំងដល់ការថែរក្សានិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាការសម្របសម្រួលរវាងស្ថានទូតវៀតណាមនៅសហព័ន្ធរុស្ស៊ី និងទីក្រុង Saint Petersburg បានឡើយ។

ពិព័រណ៍ក្រោមប្រធានបទ“ Cam Ranh ៖កិច្ចសហប្រតិបត្តិការយោធាសហព័ន្ធរុស្ស៊ី - វៀតណាម” នឹងបើកចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២០ ដោយបង្ហាញនូវគំរូនាវាចម្បាំង អាវុធ រូបភាពដែលជាភ័ស្តុតាងប្រវត្តិសាស្ត្រនៃទំនាក់ទំនងសហប្រតិបត្តិការយោធាសូវៀត - វៀតណាមក្នុងអំឡុងពេលការពារមាតុភូមិនៃកងទ័ពនិងប្រជាជនវៀតណាម៕

បកប្រែដោយ Pham Diep