អ្នកយកព័ត៌មាន៖ សូមលោកស្រីប្រាប់អំពីសារៈសំខាន់ និងគោលបំណងនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក To Lam អគ្គលេខាបក្ស នៅប្រទេសប៊ុលហ្គារី?

លោកស្រី Le Thi Thu Hang៖ ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សំខាន់ នៅពេលដែលវៀតណាមនិងប៊ុលហ្គារី ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម  បន្ទាប់ពីការផ្លាស់ប្តូររបបនយោបាយរបស់ប៊ុលហ្គារីនៅឆ្នាំ១៩៩០។

បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់ ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសប៊ុលហ្គារីរបស់លោក To Lam អគ្គលេខាបក្ស បានបង្ហាញពីមនោសញ្ចេតនា និងការគោរពរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះដៃគូនិងមិត្តភ័ក្តិប្រពៃណី ដែលផ្តល់ការជួយគាំទ្រ និងការរួមវិភាគទានដ៏មានតម្លៃចំពោះការតស៊ូ ដើម្បីការពារមាតុភូមិនាអតីតកាល និងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយសម្រាប់វៀតណាមបង្កើតកិច្ចសហប្រតិបត្តិការថ្មីជាមួយប៊ុលហ្គារីនិយាយដោយឡែក និងបណ្តាប្រទេសនៅតំបន់បាល់កង់និយាយរួម។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ប្រទេសប៊ុលហ្គារីជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម ហើយចាប់តាំងពីឆ្នាំ១៩៥០ ទំនាក់ទំនងមិត្តភាពវៀតណាម-ប៊ុលហ្គារីត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចលើកនេះ នឹងក្លាយជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរពិនិត្យឡើងវិញនូវសមិទ្ធិផលនានាក្នុងការអភិវឌ្ឍទំនាក់ទំនង និងដាក់ទិសដៅយុទ្ធសាស្ត្រ ជម្រុញឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងវៀតណាម និងប៊ុលហ្គារីឡើងកម្រិតកំពស់ថ្មី ជាពិសេសលើវិស័យសហប្រតិបត្តិការដែលប៊ុលហ្គារីមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា បច្ចេកវិទ្យាព័ត៌មាន បញ្ញាសិប្បនិម្មិត (AI) ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង... ព្រមទាំង នេះក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរពង្រឹងស្ពានតភ្ជាប់ប៊ុលហ្គារីជាមួយអាស៊ាន ហើយផ្ទុយទៅវិញ រវាងវៀតណាមជាមួយសហភាពអឺរ៉ុប (EU)។

អ្នកយកព័ត៌មាន៖ សូមលោកស្រីវាយតម្លៃអំពីទំនាក់ទំនងវៀតណាម-ប៊ុលហ្គារីនាពេលកន្លងមកនេះ និងការរំពឹងទុកចំពោះដំណើរទស្សនកិច្ចនេះរបស់លោក To Lam អគ្គលេខាបក្ស?

លោកស្រី Le Thi Thu Hang៖ រយៈពេល ៧៥ ឆ្នាំនៃការកសាង និងអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជារយៈពេលប្រវត្តិសាស្ត្រ ដែលប្រទេសទាំងពីរបានរួមដំណើរជាមួយគ្នាក្នុងការកសាង និងអភិវឌ្ឍន៍ ហើយទទួលបានសមិទ្ធិផលលើវិស័យសហប្រតិបត្តិការជាច្រើន ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទាក់ទងនឹងវិស័យនយោបាយ និងការបរទេស ភាគីទាំងពីរតែងតែរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ អនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី តាមរយៈនោះបង្កើតទំនុកចិត្តនយោបាយយ៉ាងស៊ីជម្រៅ។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទាក់ទងនឹងវិស័យអប់រំ និងបណ្តុះបណ្តាល ប្រទេសទាំងពីរបានចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០២៥-២០២៨ ហើយកំពុងពិចារណាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន សន្តិសុខតាមអ៊ីនធឺណិត រដ្ឋាភិបាលអេឡិចត្រូនិក រដ្ឋបាលសាធារណៈ... កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា វិស័យការពារជាតិ សន្តិសុខ វប្បធម៌ កម្លាំងពលកម្ម... កំពុងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរក៏កំពុងអនុវត្តគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ បង្កើតគណៈកម្មាធិការសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្តោតលើវិស័យថ្មីៗដូចជា ជីវបច្ចេកវិទ្យា បច្ចេកវិទ្យាព័ត៌មាន ការធ្វើបរិវត្តកម្មឌីជីថល AI ថាមពលបៃតង។ល។

យើងរំពឹងថាដំណើរទស្សនកិច្ចនេះនឹងបង្កើតឱកាសសហប្រតិបត្តិការថ្មីក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគតាមរយៈការបើកទីផ្សារសម្រាប់គ្នាទៅវិញទៅមក អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ជំរុញ​គណៈកម្មការ​អឺរ៉ុបឲ្យសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) តាមរយៈនោះពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងប៊ុលហ្គារី ក៏ដូចជាដៃគូផ្សេងទៀតក្នុងសហភាពអឺរ៉ុប។

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ខ្ញុំក៏សង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងបង្កើនបន្ថែមទៀតនូវជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញសកម្មភាពទេសចរណ៍-វប្បធម៌ និងកិច្ចសហប្រតិបត្តិការអប់រំ-បណ្តុះបណ្តាល។ ខ្ញុំសង្ឃឹមថានឹងឃើញសកម្មភាពវប្បធម៌ និងសិល្បៈកាន់តែច្រើននៅក្នុងប្រទេសទាំងពីរ។

ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារីរបស់លោក To Lam អគ្គលេខាបក្ស នឹងបើកយថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការ ដែលស្របតាមទិសដៅយុទ្ធសាស្ត្ររបស់វៀតណាមក្នុងយុគសម័យថ្មី នាំមកនូវលទ្ធផលវិជ្ជមានជាច្រើនដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និមួយៗ និងលើពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រីអនុរដ្ឋមន្ត្រី!

បកប្រែដោយ Thuy Anh