សមិទ្ធផលមានចរិតលក្ខណៈជាគំរូនៃពិភពលោក

នៅពាក់កណ្តាលឆ្នាំ ១៩៧៥ វៀតណាមជាប្រទេសដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសង្រ្គាម និងស្ថិតក្នុងក្រុមប្រទេសក្រីក្រដែលរងការឡោមព័ទ្ធ។ មកដល់ឆ្នាំ ២០១០ វៀតណាមបានចាកចេញពីក្រុមប្រទេសក្រីក្របំផុតទៅចូលរួមជាមួយក្រុមប្រទេសដែលមានចំណូលមធ្យម។

ការបោះជំហានទៅមុខដ៏អស្ចារ្យនេះ បើយោងតាមលោក Jean-Pierre Archambault អតីតអគ្គលេខាធិការនៃសមាគមមិត្តភាពបារាំង-វៀតណាម គឺដោយសារការផ្លាស់ថ្មីដែលបានអនុវត្តតាំងពីឆ្នាំ ១៩៨៦ មកម៉្លេះ។ លោក Archambault បាននិយាយថា ការផ្លាស់ថ្មីបានធ្វើឱ្យមានការអភិវឌ្ឍ និងវឌ្ឍនភាពសំខាន់ៗរបស់វៀតណាម។ វៀតណាមបានឆ្លងកាត់ការផ្លាស់ប្តូរដោយជោគជ័យនូវវិស័យកសិកម្មរបស់ខ្លួន ដែលតាំងពីពេលនោះមក បានវ៉ាហួសពីគោលដៅនៃការផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯង។ លោក Archambault បាននិយាយថា "នេះពិតជាកិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់ដែលអាចសម្រេចបានក្នុងរយៈពេលត្រឹមតែ ២៥ ឆ្នាំ ដែលជារយៈពេលដ៏ខ្លីមួយបើប្រៀបធៀបទៅនឹងប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រទេស"។

វឌ្ឍនភាពគួរឱ្យកត់សម្គាល់ដែលបានរៀបរាប់ខាងលើត្រូវតែសន្មត់ថាបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ។ របាយការណ៍ភាពក្រីក្រពហុភាគីឆ្នាំ ២០២១  ត្រូវបានអនុវត្តរួមគ្នាដោយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច គណៈកម្មាធិការកិច្ចការជនជាតិ នៃក្រសួងផែនការ និងវិនិយោគដោយមានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងកិច្ចសហប្រតិបត្តិការបច្ចេកទេសពីមជ្ឈមណ្ឌល វិភាគ និងការព្យាករណ៍នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម (CAF/VASS) បានប្រកាសក្នុងខែកក្កដា ឆ្នាំ ២០២២  បានបង្ហាញនូវអត្រានៃភាពក្រីក្រពហុភាគីនៅក្នុងប្រទេសវៀតណាម ក្នុងទសវត្សរ៍កន្លងមកបានថយចុះជាបន្តបន្ទាប់ និងគួរឱ្យកត់សម្គាល់ពី ១៨.១% ក្នុងឆ្នាំ ២០១២ ដល់ ១០.៩% ក្នុងឆ្នាំ ២០១៦ និង ៤.៤% ក្នុងឆ្នាំ ២០២០។

យោងតាមរបាយការណ៍ "មនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់មានប្រាក់ចំណូលក្រីក្រក្នុងឆ្នាំ ២០១៤ ប៉ុន្តែពាក់កណ្តាលនៃពួកគេត្រូវបានរួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាពនៅក្នុងរយៈពេលមុនការរាតត្បាតជំងឺ" ។

យោងតាមធនាគារពិភពលោក (WB) ក្នុងទសវត្សរ៍កន្លងទៅ អត្រានៃភាពក្រីក្រនៅប្រទេសវៀតណាមបានថយចុះគួរឲ្យចាប់អារម្មណ៍។ យោងតាមស្តង់ដារប្រទេសដែលមានចំណូលមធ្យមកម្រិតទាបរបស់ WB  អត្រានៃភាពក្រីក្រនៅប្រទេសវៀតណាមបានថយចុះពី ១៦.៨% ទៅ ៥% ចន្លោះឆ្នាំ ២០១០ ដល់ ២០២០ ដោយមានប្រជាជនជាង ១០ លាននាក់ដែលត្រូវបានគាំទ្រឱ្យរួចផុតពីភាពក្រីក្រ។

leftcenterrightdel
រូបភាពកងទ័ពជួយណែនាំបច្ចេកទេសដល់បងប្អូនជនជាតិភាគតិច

ការវិនិយោគលើមនុស្សគឺជាគោលដៅសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ដោយបានកំណត់ថា វិនិយោគលើមនុស្សដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍លឿន និងចីរភាព បក្ស និងរដ្ឋវៀតណាមបានគ្របដណ្តប់យ៉ាងទូលំទូលាយដោយគោលនយោបាយសន្តិសុខសង្គមជាច្រើន។ រហូតមកដល់ពេលនេះ វៀតណាមបានធ្វើការអប់រំកម្រិតមធ្យមសិក្សា ជាសាកល ដោយលុបបំបាត់បាន "ឃុំស" នៃការអប់រំមត្តេយ្យសិក្សា។

បន្ទាប់ពីរយៈពេល ៨ ឆ្នាំនៃការអនុវត្តគម្រោង “កសាងសង្គមសិក្សាដំណាក់កាលឆ្នាំ ២០១២-២០២០” វៀតណាមបានលុបបំបាត់អនក្ខរភាព សម្រាប់ប្រជាជនចំនួន ២៩៥,៣០៨ នាក់ ដែលមានអាយុពី ១៥-៦០ ឆ្នាំ បង្កើនអត្រាអក្ខរកម្មអាយុ ១៥-៦០ ឆ្នាំ កើនឡើង ៩៧.៨៥% និងអត្រាអក្ខរកម្មនៃក្រុមអាយុ ១៥-៣៥ គឺ ៩៩.៣% ។

វៀតណាមក៏បានចេញនូវគោលនយោបាយជាច្រើនស្តីពីការលើកលែង និងកាត់បន្ថយថ្លៃសិក្សា ក្នុងនោះផ្តោតលើការជួយដល់សិស្សានុសិស្សជាជនជាតិភាគតិច នៅតំបន់ដាច់ស្រយាល សិស្សពិការជួបការលំបាក។ល។

ទន្ទឹមនឹងនោះវៀតណាមសម្រេចបានសមិទ្ធផលជាច្រើនក្នុងសមភាពយេនឌ័រ ដែលត្រូវបានពិភពលោក ទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសល្អបំផុតទាំង ១០ ក្នុងការអនុវត្តគោលដៅលេខ ៥ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ សមិទ្ធផលនានាបានក្លាយទៅជាការសន្និដ្ឋាន និងជាកម្លាំងចិត្តដ៏រឹងមាំសម្រាប់វៀតណាមបន្តអនុវត្តគោលដៅសមភាពយេនឌ័រ រួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

មិនត្រឹមតែផ្តោតលើការយកចិត្តទុកដាក់លើការវិនិយោគរបស់ប្រជាជនប៉ុណ្ណោះទេ បក្ស រដ្ឋវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយល្អចំពោះអ្នកមានគុណ  ធានាសន្តិសុខសង្គមជូនប្រជាជន។ តាមការស្ថិតិរបស់ក្រសួងសុខាភិបាលបង្ហាញថា អត្រាការធានារ៉ាប់រងសុខភាពបានកើនឡើងពី ៨១.៧% ក្នុងឆ្នាំ ២០១៦ ដល់ ៩០.៨៥% ក្នុងឆ្នាំ ២០២០។ យោងតាមធនាគារពិភពលោក អាយុជាមធ្យមរបស់ប្រជាជនវៀតណាមបានកើនឡើងពី ៧០.៥ ក្នុងឆ្នាំ ១៩៩០ ដល់ ៧៥.៤ ក្នុងឆ្នាំ ២០១៩  ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសក្នុងតំបន់ដែលមានកម្រិតប្រាក់ចំណូលស្រដៀងគ្នា។

ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងជំងឺរាតត្បាត Covid-19 វៀតណាមបានខិតខំប្រឹងប្រែង យ៉ាងខ្លាំងដើម្បីការពារសុខភាព និងថែរក្សាសុខភាពប្រជាជន ទន្ទឹមនឹងការរក្សាបាននូវកំណើនសេដ្ឋកិច្ច និងស្ថិរភាពសង្គម។

អាចនិយាយបានថា កិច្ចខិតខំប្រឹងប្រែងរបស់បក្ស និងរដ្ឋវៀតណាម ដើម្បីធានាថាប្រជាជនទទួលបានសិទ្ធិមនុស្សជាមូលដ្ឋានជាពិសេសក្នុងបរិបទដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាត គឺជាសក្ខីភាពមួយចំពោះគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនអំពីការធានា និងលើកកម្ពស់សិទ្ធិមនុស្សដូចគ្នានិងទស្សនៈនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៣ របស់បក្ស ពោលគឺ៖ ប្រជាជនជាស្នូល ជាប្រធានបទ៕

បកប្រែដោយ Minh Trung