តើលោកអាចប្រាប់អំពីសារៈសំខាន់និងព្រឹត្តិការណ៍សំខាន់ៗនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Vyacheslav Volodin ប្រធានឌូម៉ាជាតិ (សភាជាន់ទាប) រុស្ស៊ី បានទេ?

ជាដំបូង ខ្ញុំសូមបញ្ជាក់ថា យន្តការសន្ទនានយោបាយគួរឲ្យទុកចិត្ត ដែលត្រូវបានបង្កើតឡើងរវាងប្រទេសទាំងពីរនៅគ្រប់លំដាប់ថ្នាក់ រួមទាំងកម្រិតខ្ពស់បំផុត ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាឲ្យមានការអភិវឌ្ឍដោយឥតឈប់ឈរនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរុស្ស៊ី-វៀតណាម។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Mikhail Vladimirovich Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមនាខែមករា ឆ្នាំ២០២៥ (រូបថត៖ nhandan.vn)

គោលបំណងសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់លោក V.V. Volodin ប្រធានរដ្ឋឌូម៉ា គឺសម្រាប់សភានៃប្រទេសទាំងពីរធានាឲ្យមានការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងវិស័យជាច្រើន រួមទាំងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ វប្បធម៌ និងការផ្លាស់ប្តូរមនុស្សធម៌។ វាពិបាកក្នុងការវាយតម្លៃលើសារៈសំខាន់នៃសកម្មភាពត្រួតពិនិត្យនេះរបស់សភានៃប្រទេសទាំងពីរ។

ខ្ញុះសង្ឃឹមថា ជំនួបរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរក្នុងឱកាសនេះ នឹងផ្តល់ឱកាសល្អមួយ ដើម្បីពិភាក្សាអំពីបញ្ហានានាក្នុងរបៀបវារៈទ្វេភាគី និងដាក់គោលដៅនាពេលអនាគត។ គួរកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសទាំងពីរបានប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត ខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា និងពិធីបុណ្យឯករាជ្យរបស់វៀតណាម។

តើលោកវាយតម្លៃតួនាទីនៃកិច្ចសហប្រតិបត្តិការសភាក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងវៀតណាមយ៉ាងដូចម្តេច? តើតួនាទីនេះនឹងត្រូវបានអនុវត្តយ៉ាងណានាពេលខាងមុខ?

ប្រទេសទាំងពីរត្រូវបានផ្សារភ្ជាប់គ្នាដោយទំនាក់ទំនងមិត្តភាពយូរអង្វែង និងការយោគយល់គ្នាយ៉ាងជ្រាលជ្រៅ។ វៀតណាមជាដៃគូសំខាន់របស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍។ យើងមានមោទនភាពចំពោះការរួមចំណែកដ៏ធំធេងរបស់យើងចំពោះជ័យជំនះរបស់ប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យ និងសេរីភាព ព្រមទាំងការជួយគាំទ្ររបស់យើងក្នុងការកសាងឡើងវិញក្រោយសង្គ្រាមរបស់វៀតណាម។

ទំនាក់ទំនងរុស្ស៊ី-វៀតណាមមានភាពចម្រុះ និងកំពុងអភិវឌ្ឍក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កិច្ចសហប្រតិបត្តិការនីតិបញ្ញត្តិពិតជាដើរតួនាទីយ៉ាងសំខាន់។ ជាឧទាហរណ៍ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីមានដំណើរទស្សនកិច្ចផ្លូវការចំនួនបី ហើយលោកប្រធានឌូម៉ាជាតិមានដំណើរទស្សនកិច្ចផ្លូវការចំនួនបួននៅវៀតណាម។ ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមក៏បានបំពេញទស្សនកិច្ចនៅរុស្ស៊ីជាច្រើនលើកដែរ។ ភាគីទាំងពីរក៏មានជំនួបក្នុងក្របខ័ណ្ឌនៃអង្គការសភាពហុភាគីនានា។

ប្រទេសរុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី និងរដ្ឋសភាវៀតណាមក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។ ភាគីទាំងពីរនឹងមានការពិភាក្សាលើសកម្មភាពនីតិប្បញ្ញត្តិ ការត្រួតពិនិត្យរបស់ស្ថាប័នសភា និងការកែសម្រួលកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ ឲ្យសមស្របតាមលក្ខខណ្ឌភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។

leftcenterrightdel
លោក Gennady Bezdetko ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម (រូបថត៖ ស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម)

តើឯកលោករំពឹងយ៉ាងដូចម្តេចចំពោះកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ទាំងកម្រិតទ្វេភាគី និងពហុភាគី?

រុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជម្រុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសភានៃប្រទេសទាំងពីរនៅក្នុងអង្គការពហុភាគី រួមទាំងសហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) វេទិកាសភាប្រធានសភាអាស៊ី-អឺរ៉ុប និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)។ កិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរគឺផ្អែកលើភាពស្រដៀងគ្នាក្នុងការដោះស្រាយបញ្ហាសហសម័យ។

នាពេលថ្មីៗនេះ អនុប្រធានឌូម៉ាជាតិ Sh.V. Kara-ool និងលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបានជួបប្រជុំនៅខាងក្រៅមហាសន្និបាត AIPA លើកទី៤៦ នៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី)។ ភាគីទាំងពីរបានពិភាក្សាអំពីយថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការតាមរយៈគណៈកម្មាធិការសភា និងក្រុមមិត្តភាព ក៏ដូចជាជំហានជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងអប់រំ។

រុស្ស៊ីមានបំណងចង់បន្តរក្សាទំនាក់ទំនងជិតស្និទ្ធរវាងសភាទាំងពីរ រួមចំណែកជំរុញការអនុវត្តជាកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងកម្រិតខ្ពស់បំផុត ក៏ដូចជាការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរុស្ស៊ី-វៀតណាម ដើម្បីភាពរុងរឿងរបស់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

សូមអរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Thuy Anh