ជាប្រវតិ្តសាស្រ្តដែលសបញ្ជាក់អំពីភាពម៉ឺងម៉ាត់ ភាពវៃឆ្លាត ស្មារតីសាមគ្គីភាព ឯកភាព ជំនះរាល់ការលំបាក បង្កើតជ័យជំនះ និងស្នាដៃសំខាន់ៗជាច្រើនរបស់កងទ័ពប្រជាជនវៀតណាម រួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ នាពេលខាងមុខ។ ជាមួយនឹងបាវចនាធ្វើសកម្មភាព "សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - ខ្ជាប់ខ្ជូន - ទម្លាយ - ការអភិវឌ្ឍ" មហាសន្និបាតលើលនេះមានការទទួលខុសត្រូវដ៏ធំធេង។

leftcenterrightdel
ទិដ្ឋភាពមហាសន្និបាតលើកទី ១២ នៃគណៈកម្មាធិការបក្សកងទ័ពអាណត្តិ ២០២៥-២០៣០

មហាសន្និបាតបន្តស្វែងយល់ និងបញ្ជ្រាបយ៉ាងម៉ត់ចត់ស៊ីជម្រៅនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីវិស័យយោធា និងការការពារជាតិ។ រក្សា និងពង្រឹងការដឹកនាំដាច់ខាត និងផ្ទាល់របស់បក្សលើគ្រប់ទិដ្ឋភាពនៃកងទ័ព។ នេះក៏ជាឱកាសមួយដើម្បីវិភាគ និងវាយតម្លៃលើស្ថានភាពដែលប៉ះពាល់ដល់ភារកិច្ចយោធា និងការពារជាតិ ពិនិត្យយ៉ាងហ្មត់ចត់នូវលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ នៃគណៈកម្មាធិការបក្សកងទ័ព គូសរំលេចពីសមិទ្ធផលសម្រេចបាន ចង្អុលបង្ហាញពីបញ្ហានៅតែមានកម្រិត ហេតុផល ព្រមទាំងទាញមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងការដឹកនាំ និងការតម្រង់ទិសដៅរបស់គណៈកម្មាធិការបក្សកងទ័ពសម្រាប់កងទ័ពទាំងមូល។

ឈរលើមូលដ្ឋាននោះ មហាសន្និបាតនឹងកំណត់ទិសដៅ ភារកិច្ចការងារយោធា និងការពារជាតិ និងការកសាងគណៈកម្មាធិការបក្សកងទ័ពអាណត្តិ ២០២៥-២០៣០។ អង្គមហាសន្និបាតនឹងផ្តោតលើការពិភាក្សា និងរួមវិភាគទានជាយោបល់ទៅលើសេចក្តីព្រាងឯកសាររបស់គណៈកម្មាធិការមជ្ឈិមក្នុងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤។ ហើយទន្ទឹមនឹងនោះ ជ្រើសរើសគណៈប្រតិភូឆ្នើម គំរូល្អតំណាងឱ្យសតិអារម្មណ៍ បញ្ញា គុណភាព និងសមត្ថភាព ដែលសក្តិសមជាតំណាងឆន្ទៈ និងសេចក្តីប្រាថ្នារបស់គណៈកម្មាធិការបក្សកងទ័ព និងកងទ័ពទាំងមូល ដើម្បីចូលរួមមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤។

ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់បំផុត តំណាងនីមួយៗចាំបាច់ត្រូវលើកកំពស់ស្មារតីនៃការទទួលខុសត្រូវ ការលះបង់ភាពវៃឆ្លាត និងភាពរីករាយទាំងអស់ ហើយរួមចំណែកដល់ភាពជោគជ័យជារួមនៃមហាសន្និបាត។ កម្មាភិបាល និងយោធិនក្នុងជួរកងទ័ពទាំងមូលទន្ទឹងរង់ចាំមហាសន្និបាតដោយស្មារតីថ្មី និងការប្តេជ្ញាចិត្តថ្មី នឹងប្រែក្លាយស្មារតីនៃមហាសន្និបាតទៅជាសកម្មភាពជាក់ស្តែងក្នុងការហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធ ការសិក្សា និងការលត់ដំហ្វឹកហ្វឺន។ ទោះជានៅទីណាក៏ដោយ ទោះជាមានឋានៈអ្វីក៏ដោយ នាយទាហាន និងពលទាហាន យុទ្ធជនម្នាក់ៗនៅតែរំលេចឡើងគុណធម៌ដ៏ភ្លឺស្វាងជាមួយនឹងគុណសម្បត្ដិដ៏ថ្លៃថ្នូរបស់កងទ័ពអ៊ំ ហូ ក្នុងយុគសម័យថ្មី បង្កើតជាប្រភពកម្លាំងដ៏វិសេសវិសាលសម្រាប់កងទ័ពប្រយុទ្ធ កងទ័ពធ្វើការ កងទ័ពផលិតកម្ម ពង្រឹងទំនុកចិត្តរបស់ប្រជាជនលើបក្ស និងកងទ័ព។

ជោគជ័យនៃមហាសន្និបាតលើកទី១២ របស់គណៈកម្មាធិការបក្សកងទ័ពនឹងបន្ថែមកម្លាំងចិត្ត ពង្រឹងទំនុកចិត្ត បញ្ឆេះនូវសេចក្តីប្រាថ្នា ដើម្បីឱ្យកងទ័ពទាំងមូលរក្សាស្មារតីសាមគ្គីភាព បន្តសរសេរទំព័រមាសដ៏ភ្លឺស្វាងអង់អាចក្លាហាននៃប្រវត្តិសាស្ត្រ កសាងកងទ័ពប្រជាជនវៀតណាមបដិវត្តន៍ វិន័យ រៀបរយ ទំនើប ពង្រឹងការកម្លាំងការពារជាតិ ការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងរឹងមាំ៕

បកប្រែដោយ Minh Trung