នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋមួយនៃសហភាពអឺរ៉ុប (EU) បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19។

ដោយសារមានភូមិសាស្រ្តនៅអឺរ៉ុបអាគ្នេយ៍ ប្រទេសក្រិចគឺជាប្រទេសសមុទ្រ។ បច្ចុប្បន្ននេះការដឹកជញ្ជូនគឺជាវិស័យដ៏សំខាន់បំផុតនៃប្រទេសក្នុងតំបន់បាល់កង់ដែលស្រូបយកចំនួន ៦.៥% នៃផលិតផលក្នុងស្រុកសរុប ហើយនិងផ្តល់ការងារដល់មនុស្សប្រហែល ២៦០,០០០ នាក់ (៧% នៃកម្លាំងពលកម្ម)។ វិស័យទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ចនាំមុខគេទីពីររបស់ប្រទេសក្រិក។ យោងតាមការស្ថិតិ ប្រជាជនក្រិកមានត្រឹមតែជាង ១០ លាននាក់ប៉ុណ្ណោះ ប៉ុន្តែមានពេលខ្លះ ភ្ញៀវទេសចរបរទេសមកទីនេះរហូតដល់ ៣ ដងនៃចំនួនប្រជាពននៅទីនេះ (ក្នុងឆ្នាំ ២០១៨)។

leftcenterrightdel
រូបជាឧទាហរណ៍

ទោះបីជាស្ថិតនៅលើទ្វីបពីរផ្សេងគ្នាក៏ដោយ ក៏វៀតណាម និងក្រិកមានភាពស្រដៀងគ្នាជាច្រើនក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាការកសាង និងអភិវឌ្ឍប្រទេស។ ជាពិសេស ប្រជាជនក្រិក និងបក្សកុម្មុយនិស្តក្រិកតែងតែមានមនោសញ្ចេតនាល្អចំពោះប្រជាជនវៀតណាម គាំទ្រប្រជាជនយើងក្នុងសង្គ្រាមតស៊ូប្រឆាំងអាមេរិក និងសង្គ្រោះប្រទេសជាតិ។ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងក្រិក (ថ្ងៃទី១៥ មេសា ១៩៧៥) គឺជាមូលដ្ឋានរឹងមាំសម្រាប់ប្រទេសទាំងពីរក្នុងការបង្រួបបង្រួម និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការពហុវិស័យក្នុងអំឡុង ៤៧ ឆ្នាំកន្លងមក។ វៀតណាម និងក្រិក តែងតែផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់យ៉ាងសកម្ម ហើយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរមានកិច្ចប្រជុំជាច្រើននៅខាងក្រៅបណ្តាកិច្ចប្រជុំ និងសិក្ខាសាលាអន្តរជាតិ។ ក្រិកក៏ជាប្រទេសសមាជិក EU ដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) ឆាប់មុនគេបំផុត និងគាំទ្របេក្ខភាពរបស់វៀតណាមជាសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣-២០២៥ ផងដែរ។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់លិខិតឆ្លងដែនការទូត (ក្នុងឆ្នាំ ២០១៨) ហើយកំពុងចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធទ្វេដង និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលំហសមុទ្រ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជារងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏មេដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរបានបន្តរក្សាការផ្លាស់ប្តូរ និងជួបជុំទ្វេភាគី។ នាពេលថ្មីៗនេះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសក្រិករបស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងរាល់សកម្មភាពសហប្រតិបត្តិការទ្វេភាគី។ ក្នុងឱកាសនេះ ក្រិកបានបរិច្ចាគវ៉ាក់សាំងការពារ Covid-19 ចំនួន ២៥0,000 ដូសដល់ប្រទេសវៀតណាម។

ទោះបីជាទាំងវៀតណាម និងក្រិកនៅតែមានការលំបាកជាច្រើនបន្ទាប់ពីការរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីបានមានការវិវឌ្ឍលើកទឹកចិត្ត។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងកើនដល់ជិត ៤៤៧ លានដុល្លារអាមេរិក កើនឡើង ៣៣% បើធៀបនឹងឆ្នាំ ២០២០។ ក្រិកនាំចូលទំនិញពីវៀតណាមជាចម្បងដូចជា ស្បែកជើង និងវាយនភណ្ឌ អាហារសមុទ្រ គ្រឿងសង្ហារឹម និងអគ្គិសនី ទូរស័ព្ទ កាហ្វេ ផលិតផលដែក និងនាំចេញទៅកាន់ប្រទេសវៀតណាម ដូចជាក្រដាស វត្ថុធាតុដើមសម្រាប់ផលិតថ្នាំជក់...ទោះជាយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីមិនទាន់បានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីសក្តានុពល និងបំណងប្រាថ្នារបស់ប្រទេសទាំងពីរនៅឡើយ។ ដូច្នេះ វៀតណាម និងក្រិកចាំបាច់ត្រូវជំរុញការផ្លាស់ប្តូរ និងការធ្វើពាណិជ្ជកម្មលើផលិតផលដ៏រឹងមាំរបស់ប្រទេសនីមួយៗ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យតម្រូវការ និងសក្តានុពលរបស់ភាគីទាំងពីរសម្រាប់ការអភិវឌ្ឍដូចជាការដឹកជញ្ជូន និង logistics ស្ថាបនាកប៉ាល់ ការធ្វើអាជីវកម្មកំពង់ផែសមុទ្រ ទេសចរណ៍ ការកែច្នៃផលិតផលកសិកម្ម។ .

ក្នុងវិស័យសហប្រតិបត្តិការអភិវឌ្ឍន៍ ក្រិកមានរាល់សកម្មភាពជួយឧបត្ថម្ភដល់ជនជាតិភាគតិច ប្រជាជននៅតំបន់រងទឹកជំនន់ ជនពិការ ជនរងគ្រោះដោយសារជាតិពណ៌ទឹកក្រូចវៀតណាម។ ក្រៅពីនោះ រដ្ឋាភិបាលក្រិកបានផ្តល់អាហារូបករណ៍មួយចំនួនដល់និស្សិតវៀតណាមទៅសិក្សាវគ្គសិក្សាក្រិកនៅទីក្រុង Athens។ នៅប្រទេសក្រិច សហគមន៍វៀតណាម មិនមានទំហំធំទេ ដោយរស់នៅភាគច្រើននៅទីក្រុងអាថែន ប៉ុន្តែពួកគេជាស្ពានដ៏សំខាន់មួយដើម្បីពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដោយមានមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លះសតវត្សកន្លងមក ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីប្រធានាធិបតីក្រិក Katerina Sakellaropoulou នៅវៀតណាមនឹងរួមចំណែកពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងពង្រឹងទំនុកចិត្តនយោបាយឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការពហុវិស័យដូចជា៖ នយោបាយ-ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍... ក្នុងឱកាសនេះ ភាគីទាំងពីរក៏នឹងពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក។

យើងជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកស្រីប្រធានាធិបតីក្រិក Katerina Sakellaropoulou នឹងទទួលបានជោគជ័យយ៉ាងធំធេង រួមចំណែកបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីកាន់តែអនុវត្តជាក់ស្តែង កាន់តែមានប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Minh Trung