យោងតាមរបាយការណ៍របស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចនាពេលថ្មីៗនេះបានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ការអនុវត្តគោលដៅជាតិស្តីពីសមភាពយេនឌ័រនៅវៀតណាម ដែលបានអនុវត្តយ៉ាងស៊ីសង្វាក់គ្នា បង្កើតការផ្លាស់ប្តូរក្នុងគំនិត និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងចំណោមកម្មាភិបាល និងប្រជាជនលើការអនុវត្តសមភាពយេនឌ័រ។

ទន្ទឹមនឹងនោះ ប្រព័ន្ធគតិយុត្ត និងគោលនយោបាយត្រូវបានកែលម្អជាបណ្តើរៗ ដើម្បីធានាបាននូវគោលការណ៍សមភាពយេនឌ័រ និងស្របតាមស្តង់ដារអន្តរជាតិ។

leftcenterrightdel
យុទ្ធជនកងទ័ពប្រជាជនវៀតណាមចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង

ជាពិសេស លទ្ធផលនៃការអនុវត្តគោលដៅជាតិស្តីពីសមភាពយេនឌ័រលើគ្រប់វិស័យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ក្នុងអំឡុងពេលនេះ ជាលើកទីមួយហើយដែលស្ត្រីបានកាន់មុខតំណែងសំខាន់ៗមួយចំនួននៅក្នុងបក្ស រដ្ឋ និងស្ថាប័ននីតិប្បញ្ញត្តិ។ ជាពិសេស ការបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានអត្រាសមាជិកាសភា ៣០.២៦% (អត្រាខ្ពស់បំផុតចាប់តាំងពីអាណត្តិទី ៥ រហូតមកដល់បច្ចុប្បន្ន) និង សមាជិកាជិត ៣០% ចូលរួមក្នុងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ស្ត្រីក៏ចូលរួមកាន់តែច្រើនក្នុងរាល់សកម្មភាពសេដ្ឋកិច្ច និងមានឱកាសកាន់តែច្រើនក្នុងការមានការងារល្អ នាំមកនូវប្រាក់ចំណូលកាន់តែខ្ពស់។ ប្រការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយវៀតណាមរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោកក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមក ទោះបីជាមានការប្រែប្រួលផ្នែកនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកក៏ដោយ។

លើសពីនេះ សូចនាករអភិវឌ្ឍន៍មួយចំនួនដែលបានធ្វើឱ្យប្រសើរឡើងបានជំរុញប្រទេសវៀតណាមឱ្យឡើងឋានៈខ្ពស់ និងត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការសម្រេចបានសមភាពយេនឌ័រ។ យោងតាមរបាយការណ៍អភិវឌ្ឍមនុស្សឆ្នាំ ២០២០ សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់វៀតណាមគឺនៅកម្រិត ០.៧០៤ ជាប់ចំណាត់ថ្នាក់ ១១៧ ក្នុងចំណោម ១៨៩ ប្រទេស និងដែនដីក្នុងក្រុមប្រទេសដែលមាន HDI ខ្ពស់។ ជាពិសេស ភាគរយនៃស្ត្រីនៅក្នុងរដ្ឋសភាវៀតណាម គឺខ្ពស់បំផុតក្នុងចំណោមក្រុមទាំងបីនៅទូទាំងពិភពលោក ...

អាចនិយាយបានថា កិច្ចខិតខំប្រឹងប្រែង និងលទ្ធផលទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការរីកចម្រើនរបស់ស្ត្រីជាមួយនឹងយុទ្ធសាស្ត្រច្បាស់លាស់ ស្របតាមតថភាពជាតិ។

ជាការពិតណាស់ ក្រៅពីនោះ នៅមានការលំបាក បញ្ហាប្រឈម និងដែនកំណត់មួយចំនួនក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅវៀតណាម។ ជាឧទាហរណ៍ ស្ត្រីនៅតែខ្វះលទ្ធភាពទទួលបាន និងការចូលរួមយ៉ាងពេញលេញនៅក្នុងការងារភាគច្រើនក្នុងវិស័យបច្ចេកវិទ្យា ដែលឆ្លុះបញ្ចាំងពីភាពមិនស្មើគ្នាក្នុងការជ្រើសរើសការងារអំពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ម៉្យាងវិញទៀត បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មធ្វើឱ្យបង្កើនប្រសិទ្ធភាពផលិតកម្ម ប៉ុន្តែក៏កាត់បន្ថយមុខតំណែងការងារផងដែរ ដែលភាគច្រើនត្រូវបានបំពេញដោយស្ត្រី។

របាយការណ៍របស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ក៏បានលើកឡើងអំពីការងារ និងដំណោះស្រាយសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅវៀតណាម នាពេលខាងមុខ ដូចជា៖ បន្តពង្រឹងការដឹកនាំ និងការតម្រង់ទិសដៅពីសំណាក់គណៈកម្មាធិការបក្ស ទំនួលខុសត្រូវរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការលើកកម្ពស់ការយល់ដឹង ការអនុវត្ត និងធ្វើឱ្យស្ថាប័នល្អឥតខ្ចោះស្តីពីសមភាពយេនឌ័រនិងបន្តពង្រឹងសមត្ថភាពនៃការគ្រប់គ្រងរដ្ឋលើសមភាពយេនឌ័រនៅគ្រប់កម្រិត, ពង្រឹងការត្រួតពិនិត្យ និងពិនិត្យលើការអនុវត្តច្បាប់ស្តីពីសមភាពយេនឌ័រ, បង្កើតមូលដ្ឋានទិន្នន័យស្ថិតិយេនឌ័រជាតិ។ ក្រៅពីនេះ ត្រូវមានភាពសកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអនុវត្តគោលដៅសមភាពយេនឌ័រ និងទាញយកអត្ថប្រយោជន៍ពីការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងវិជ្ជាជីវៈពីបរទេស អង្គការ និងបុគ្គលក្នុងវិស័យនេះ ...

កិច្ចការសំខាន់ដូចគ្នាមួយទៀតគឺបន្តបង្កើនការផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយ និងសមិទ្ធផល និងលទ្ធផលសមភាពយេនឌ័ររបស់វៀតណាមទៅកាន់ដៃគូអន្តរជាតិ។ ទន្ទឹមនឹងនោះ សកម្មក្នុងការប្រយុទ្ធ និងប្រឆាំងព័ត៌មានមិនពិតអំពីសមភាពយេនឌ័រ និងគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម៕

បកប្រែដោយ Minh Trung