អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្រ្តីអាចចែករំលែកយ៉ាងសង្ខេបអំពីគោលបំណង អត្ថន័យ របៀបវារៈនៃកិច្ចពិភាក្សា និងលទ្ធផលនៃកិច្ចប្រជុំពិសេសអាស៊ាន - ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ - ឡានឆាង (MLC) លើកទី ៦ បានទេ?

leftcenterrightdel
រដ្ឋមន្រ្តីការបរទេសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ - ឡានឆាង (MLC) លើកទី៦

លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung៖ កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិន ត្រូវបានរៀបចំឡើងនៅថ្ងៃទី៧ ខែមិថុនា នៅប្រទេសចិនដើម្បីអបអរសាទររំលឹកខួបលើកទី៣០ នៃភាពជាដៃគូអាស៊ាន - ចិន (១៩៩១-២០២១)។ ក្នុងឱកាសនេះផងដែរ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ - ឡានឆាងលើកទី៦ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ដោយកត់សម្គាល់រយៈពេល ៥ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍយន្តការ MLC ។

ទាំងនេះគឺជាកិច្ចប្រជុំដែល​ជួបជុំ​គ្នាផ្ទាល់ជាលើកដំបូងនៅកម្រិតរដ្ឋមន្រ្តីការបរទេសនៅក្នុងក្របខ័ណ្ឌអាស៊ាន-ចិន និង MLC បន្ទាប់ពីរយៈពេលយូរដែល​រងផលប៉ះពាល់ដោយរោគរាតត្បាត Covid-19។ ការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំទល់មុខទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់គ្រប់ប្រទេសចំពោះយន្តការសហប្រតិបត្តិការទាំងនេះ។

នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិន លទ្ធផលដំបូង និងសំខាន់បំផុតនោះគឺប្រទេសទាំងអស់បានវាយតម្លៃខ្ពស់ និងបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងអាស៊ាន - ចិនចំពោះតំបន់ ក៏ដូចជាការចូលរួមចំណែកក្នុងតំបន់នៃទំនាក់ទំនងនេះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសរៀងៗខ្លួន។ ទន្ទឹមនឹងនោះប្តេជ្ញាខិតខំប្រឹងប្រែងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ចិន ឱ្យមានការអភិវឌ្ឍកាន់តែច្រើនឡើងៗ ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ ការគោរពគ្នាទៅវិញទៅមក និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ វិបុលភាពក្នុងតំបន់ និងក្នុងពិភពលោក។ ទី ២ គឺជំរុញភាពជឿនលឿនវិជ្ជមាន និងសមិទ្ធិផលសំខាន់ៗដែលសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក រដ្ឋមន្ត្រីនានាក៏បានចែករំលែកទិសដៅអភិវឌ្ឍន៍សំខាន់ៗជាច្រើនសម្រាប់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខផងដែរ។

ដើម្បីអនុវត្តពិធីអបអរសាទរខួបលើកទី ៣០ នៃភាពជាដៃគូនេះ រដ្ឋមន្ត្រីទាំងអស់បានឯកភាពគ្នាធ្វើការយ៉ាងជិតស្និទ្ធសម្រាប់ការអនុវត្តសកម្មភាពរំលឹកអនុស្សាវរីយ៍រវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព ត្រៀមរៀបចំឱ្យបានល្អបំផុតសម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន - ចិន នៅចុងឆ្នាំ ២០២១។

ទីបី រដ្ឋមន្រ្តីទាំងអស់ក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់មួយចំនួន ជាពិសេសបញ្ហាសមុទ្រខាងកើត និងមីយ៉ាន់ម៉ា។ អង្គប្រជុំបានអះអាងថា ការថែរក្សាបរិស្ថានសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់រួមទាំងសមុទ្រខាងកើតដែល​ជាចំណាប់អារម្មណ៍ និងផលប្រយោជន៍រួមរបស់អាស៊ាន និងចិន។ រដ្ឋមន្រ្តីទាំងអស់បានស្វាគមន៍ចំពោះកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនលើកទី១៩ អំពីការអនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនេះដោយសន្យាថានឹងបន្តអនុវត្តវាឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ DOC ហើយនិងបន្តដំណើរការចរចាដើម្បីកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ដោយអនុលោមតាមច្បាប់អន្តរជាតិ និងច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស MLC លើកទី ៦ គឺជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសនានាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសហការគ្នាដោះស្រាយបញ្ហាក្នុងតំបន់ ធានានូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព បរិយាប័ន្ន។

អ្នកយកព័ត៌មានៈ តើលោកអនុរដ្ឋមន្រ្តីអាចប្រាប់យើងអំពីការចូលរួម និងការវិភាគទានរបស់គណៈប្រតិភូវៀតណាមនៅឯកិច្ចប្រជុំទាំងនេះបានទេ?

លោក អនុរដ្ឋមន្រ្តី Nguyen Quoc Dung៖ តាំងពីដំបូងមក វៀតណាមបានគាំទ្រសំណើរបស់ចិនក្នុងការរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស MLC លើកទី ៦ ។

នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិន លោករដ្ឋមន្រ្តីការបរទេសវៀតណាម Bui Thanh Son បានអះអាងថា សមិទ្ធិផលក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះបានបង្ហាញនូវភាពជាដៃគូប្រកបដោយនិរន្តរភាពគួរឱ្យទុកចិត្ត និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងអាស៊ាន និងចិន។

ក្រឡេកមើលទៅអនាគត វៀតណាមនឹងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ាន និងចិនដើម្បីពង្រឹងកិច្ចសន្ទនានយោបាយ បង្កើនការយល់ដឹងពីគ្នា ការទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដែលបានក្លាយជាគំរូនៃភាពជាដៃគូប្រកបដោយស្ថិរភាព និងចីរភាពរវាងប្រទេសជិតខាង។ ទន្ទឹមនឹងការសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវការពង្រឹងកិច្ចប្រឹងប្រែងដើម្បីឆ្លើយតបនឹង Covid-19 និងជំរុញការងើបឡើងវិញ យើងក៏ស្នើផងដែរថា ភាគីទាំងពីរផ្តោតលើការធ្វើឱ្យការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ACFTA និង RCEP ការពង្រីកការតភ្ជាប់តំបន់តាមរយៈការភ្ជាប់ការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន  ASEAN (MPAC) ឆ្នាំ២០២៥ ជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាពក្រោមប្រធានបទនៃកិច្ចសហប្រតិបត្តិការអាស៊ាន - ចិន នៅឆ្នាំនេះ។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏មានតម្លៃរបស់ចិនចំពោះវៀតណាមក្នុងការឆ្លើយតបរបស់ Covid-19 និងបានបង្ហាញនូវជំនឿលើអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងអាស៊ាន - ចិន នឹងនាំមកនូវផលប្រយោជន៍ជាយុទ្ធសាស្ត្រដល់ភាគីទាំងពីរ  និងចូលរួមវិភាគទានជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ពិភាក្សាអំពីស្ថានភាពនៅលើពិភពលោក និងក្នុងតំបន់លោករដ្ឋមន្រ្តី Bui Thanh Son បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងចិនក្នុងការថែរក្សាបរិស្ថានសន្តិភាព សន្តិសុខ ស្ថិរភាព និងនីតិរដ្ឋនៅក្នុងតំបន់តាមរយៈសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ អត់ធ្មត់ និងរកដំណោះស្រាយដោយសន្តិវិធីលើរាល់ភាពខុសគ្នា និងជម្លោះ។ លោករដ្ឋមន្រ្តីបានអះអាងថា វៀតណាមនឹងបន្តធ្វើការជាមួយបណ្តាប្រទេសអាស៊ាន និងចិនដើម្បីអនុវត្ត DOC យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងកសាង COC ប្រកបដោយប្រសិទ្ធភាពស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២ ។ ទាក់ទងនឹងស្ថានភាពមីយ៉ាន់ម៉ា លោករដ្ឋមន្ត្រី Bui Thanh Son បានចែករំលែកថា៖ ក្នុងនាមជាសមាជិកនៃសហគមន៍អាស៊ាន បណ្តាប្រទេសអាស៊ាននឹងបន្តគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែងដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាព ធានាសុវត្ថិភាព និងស្ថិរភាពជីវិតរបស់ប្រជាជន ហើយសង្ឃឹមថា ប្រទេសចិននឹងគាំទ្រយ៉ាងខ្លាំងដល់ការខិតខំរបស់អាស៊ាននេះ។

នៅក្នុងកិច្ចប្រជុំ MLC លើកទី ៦ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា ក្នុងនាមជាសមាជិកមានការទទួលខុសត្រូវ និងជាដៃគូដែលអាចទុកចិត្តបានរបស់សហគមន៍អន្តរជាតិ វៀតណាមបានចូលរួមយ៉ាងសកម្ម និងរួមចំណែកយ៉ាងប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ MLC ចាប់ពីពេលដំបូងនៃការបង្កើតរបស់ខ្លួន។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son និងរដ្ឋមន្រ្តីនៃប្រទេសជាសមាជិកបានពិភាក្សាអំពីបញ្ហាក្នុងតំបន់សំខាន់ៗ និងលើកឡើងដំណោះស្រាយដែលត្រូវអនុវត្ត។ លោករដ្ឋមន្រ្តីបានផ្តល់នូវខ្លឹមសារអាទិភាពចំនួន ៤ សម្រាប់កិច្ចសហប្រតិបត្តិការ MLC នាពេលខាងមុខ។ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះសំណើរបស់លោករដ្ឋមន្រ្តី ហើយបានឯកភាពថាប្រទេសទាំង ៦ នឹងធ្វើការរួមគ្នាដើម្បីអនុវត្តវាឱ្យបានឆាប់ៗតាមការដែលអាចធ្វើទៅបាន។

អ្នកយកព័ត៌មានៈសូមអរគុណលោកអនុរដ្ឋមន្រ្តី!

បកប្រែដោយ Minh Trung