នៅក្នុង “សេចក្តីប្រកាសរបស់បក្សកុម្មុយនិស្ត” លោក K.Marx និង F.Engels បានបង្ហាញយ៉ាងច្បាស់នូវទស្សនៈមូលដ្ឋានអំពីសម្ភារៈនិយមប្រវត្តិសាស្រ្ត អំពីការតស៊ូវណ្ណៈ បេសកកម្មពិភពលោកជាប្រវត្តិសាស្ត្រនៃវណ្ណៈអធន អំពីការកសាងគណបក្សនយោបាយ នៃវណ្ណៈកម្មករ។ ក្រៅពីនេះ K.Marx និង F.Engels ក៏បានធ្វើបទបង្ហាញអំពីភាពត្រួសត្រាយផ្លូវរបស់បក្សកុម្មុយនិស្ត ទំនាក់ទំនងរវាងបក្សកុម្មុយនិស្ត និងវណ្ណៈ គោលការណ៍មូលដ្ឋាននៃវិទ្យាសាស្ត្រសង្គមនិយម  គោលការណ៍យុទ្ធសាស្រ្តមួយចំនួន និងយុទ្ធវិធីបដិវត្តន៍ ... K.Marx និង F.Engels បញ្ជាក់ថា វណ្ណៈអធនត្រឹមតែអាចរំដោះខ្លួនឯងទៅបានទាល់តែសង្គមទាំងមូលក៏ទទួលបានការរំដោះក្នុងពេលដំណាលគ្នាដែរ។ ប៉ុន្តែវណ្ណៈអធនមិនអាចបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួនបានទេបើគ្មានការបង្កើតឡើងគណបក្សនយោបាយនៃវណ្ណ។  ហើយគណបក្សត្រូវបានកកើតឡើង និងវិវឌ្ឍនោះគឺផ្តើមចេញពីបេសកកម្មប្រវត្តិសាស្រ្តនៃវណ្ណអធន។

leftcenterrightdel
លោក K.Marx និង F.Engels ជាអ្នកព្រាង "សេចក្តីប្រកាសរបស់បក្សកុម្មុយនិស្ត" 

រាល់គោលការណ៍ដែលបង្ហាញដោយ K.Marx និង F.Engels នៅក្នុង “សេចក្តីប្រកាសរបស់បក្សកុម្មុយនិស្ត” គឺជាមូលដ្ឋានគ្រឹះនៃសតិអារម្មណ៍ និងជាគោលការណ៍ណែនាំសម្រាប់ចលនាកុម្មុយនីស្ត និងចលនាកម្មករអន្តរជាតិទាំងមូល។  គោលការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ និងស៊ីជម្រៅនូវរាល់ក្រិត្យក្រមនៃចលនា និងការវិវឌ្ឍប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ តម្លៃជាក់ស្តែងនៃ "សេចក្តីប្រកាសរបស់បក្សកុម្មុយនិស្ត" ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈ ប្រជាសហគមន៍ប៉ារីស,   ជ័យជំនះនៃបដិវត្តន៍ខែតុលាដ៏អស្ចារ្យរបស់រុស្ស៊ីឆ្នាំ ១៩១៧, កំណើត និងការអភិវឌ្ឍនៃប្រព័ន្ធបណ្តាប្រទេសសង្គមនិយមជាមួយនឹងសមិទ្ធិផលដ៏អស្ចារ្យដែលមិនអាចបដិសេធបាន, ការរីកធំធាត់នៃចលនាកុម្មុយនិស្ត និងកម្មករនៅក្នុងបេះដូងនៃបណ្តាប្រទេសមូលធននិយមតែម្តង, ហើយត្រូវឆ្លុះបញ្ចាំងដោយចលនាទាមទាឯករាជ្យជាតិ និងសង្គមនិយមនៅលើសកល និងជាមួយភាពជោគជ័យនៃគំរូសង្គមនិយមជាក់ស្តែងនៅក្នុងប្រទេសមួយចំនួននាពេលបច្ចុប្បន្ននេះ ដែលរួមទាំងប្រទេសវៀតណាមផងដែរ។ អគ្គមគ្គុទ្ទេស V.I.Lenin ធ្លាប់បានកត់សម្គាល់ថា៖ “កូនសៀវភៅតូចនោះមានតម្លៃស្មើនឹងរាប់ស៊េរីសៀវភៅ និងស្មារតីរបស់វា ហើយរហូតមកដល់ពេលនេះវានៅតែលើកទឹកចិត្ត និងជំរុញឱ្យវណ្ណអធនទាំងមូលមានការរៀបចំ និងប្រយុទ្ធនៃពិភពអរិយធម៌”។

ក្នុងនាមជាជនជាតិវៀតណាមដំបូងគេដែលទទួលបានម៉ាក្សនិយម - លេនីននិយមនោះ លោកប្រធានហូជីមិញ បានយល់ជ្រាបភ្លាមៗថា៖ “ ដើម្បីជួយសង្គ្រោះប្រទេសជាតិ និងរំដោះប្រទេសជាតិទាល់តែបានគ្មានផ្លូវណាក្រៅពីផ្លូវបដិវត្តន៍អធននោះទេ” ។ ក្រោមពន្លឺនាំផ្លូវនៃសតិអារម្មណ៍ “សេចក្តីប្រកាសរបស់បក្សកុម្មុយនិស្ត” ម៉ាក្សនិយម - លេនីននិយម និងសតិអារម្មណ៍របស់លោកប្រធានហូជីមិញ បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនវៀតណាមជំនះលើរាល់ការលំបាក និងឧបសគ្គជាច្រើន ដោយប្រមូលបានគ្រប់ធនធានកម្លាំងនៃប្រទេសជាតិ  រួមបញ្ចូលគ្នារវាងកម្លាំងរបស់ជាតិ និងកម្លាំងនៃសម័យកាល ដើម្បីទទួលបានជ័យជំនះដ៏រុងរឿង និងបោះជំហានទៅមុខតាមបែបសង្គមនិយមយ៉ាងរឹងមាំ។

សមិទ្ធិផលជាប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃបុព្វហេតុផ្លាស់ប្តូរថ្មីក្នុងប្រទេសវៀតណាមក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះគឺជាសក្ខីភាពរស់រវើកដែលបង្ហាញពីការអនុវត្តត្រឹមត្រូវ ការអភិវឌ្ឍន៍ និងភាពច្នៃប្រឌិតខាងស្មារតីនៃ “សេចក្តីប្រកាសរបស់បក្សកុម្មុយនិស្ត” ក្នុងលក្ខខណ្ឌថ្មី។ ក្នុងសុន្ទរកថានៅមហាសន្និបាតលើកទី XIII របស់បក្ស នាថ្ងៃទី ២៦ មករា កន្លងមក អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ រយៈពេលជាង ៣៥ ឆ្នាំអនុវត្តការកែលម្អផ្លាស់ប្តូរថ្មី និងរយៈពេល ៣០ ឆ្នាំនៃការអនុវត្តលិខិតតុបករណ៍កសាងប្រទេសក្នុងដំណាក់កាលផ្លាស់ប្តូរឈានទៅសង្គមនិយមវៀតណាម សម្រេចបានសមិទ្ធិផលដ៏អស្ចារ្យ ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ បានអភិវឌ្ឍយ៉ាងខ្លាំងក្លា និងទូលំទូលាយ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗនៃការផ្លាស់ប្តូរថ្មី។ ជាការពិតណាស់ ប្រទេសរបស់យើង មិនដែលមានកម្លាំងសក្តានុពលឋានៈ និងកេរ្តិ៍ឈ្មោះអន្ដរជាតិដូចសព្វថ្ងៃនេះដែរ... លោកអគ្គលេខាបក្ស និងប្រធាន  Nguyen Phu Trong បានអះអាងថា៖ កម្មវិធីយោបាយរបស់បក្សបន្តជាទង់ស្មារតី និងទ្រឹស្តីដឹកនាំប្រទេសរបស់យើងឈានឡើងយ៉ាងរឹងមាំដើម្បីបន្តលើកកម្ពស់គ្រប់ជ្រុងជ្រោយ ព្រមៗគ្នា នូវបុព្វហេតុផ្លាស់ប្តូរថ្មី និងគឺជាគ្រឹះសម្រាប់បក្សរបស់យើងធ្វើឱ្យបានល្អឥតខ្ចោះនូវម៌ាគាកសាង និងការពារសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងដំណាក់កាលពេលថ្មី។

ភាពជាក់ស្តែងនៃបដិវត្តន៍វៀតណាម និងសមិទ្ធិផលដែលប្រជាជនយើងទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្តអះអាងថា មាគ៌ាឆ្ពោះទៅសង្គមនិយមរបស់ប្រទេសយើង គឺត្រឹមត្រូវ ស្របតាមក្រិត្យក្រមសត្យានុម័ត  និងស្ថានភាពជាក់លាក់នៅវៀតណាម។ ប្រការនេះសាជាថ្មីម្តងទៀត បញ្ជាក់បានថា
“សេចក្តីប្រកាសរបស់បក្សកុម្មុយនិស្ត” នឹងបន្តជាទង់នៃគំនិត សតិអារម្មណ៍ ដែលជួយបំភ្លឺផ្លូវទៅកាន់លទ្ធិកុម្មុយនីស្តរបស់មនុស្សជាតិ រួមទាំងប្រទេស​វៀត​ណាម​ផ​ង​ដែរ៕

បកប្រែដោយ Minh Trung