leftcenterrightdel
ប្រធានសភាឥណ្ឌូនេស៊ី លោកស្រី Puan Maharani ចូលរួមកិច្ចប្រជុំពេញអង្គនៃមហាសន្និបាត AIPA 41 នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២០ (រូបថត៖ vnanet.vn)

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រធានសភាឥណ្ឌូនេស៊ី លោកស្រី Puan Maharani បានអះអាងថា សភាឥណ្ឌូនេស៊ីវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការរៀបចំមហាសន្និបាត AIPA តាមរយៈប្រព័ន្ធវីដេអូជាលើកដំបូង ក្នុងបរិបទជំងឺរាតត្បាត Covid-19។

AIPA 41 ពិភាក្សាប្រកបដោយប្រសិទ្ធភាព ហេតុដូច្នេះ សភាឥណ្ឌូនេស៊ីមានសេចក្តីសង្ឃឹមថា មហាសន្និបាតឆ្នាំនេះអាចក្លាយជាមូលដ្ឋានគ្រឹះដ៏មានប្រសិទ្ធិភាពមួយសម្រាប់សមាជិកសភា AIPA ពិភាក្សា កសាងឆន្ទៈនយោបាយ ពង្រឹងសមត្ថភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងសភា និងសមាជិកសភាដើម្បីទប់ស្កាត់ជំងឺរាតត្បាត ក៏ដូចជាស្វែងរកដំណោះស្រាយល្អបំផុតចំពោះបញ្ហាសំខាន់ៗដទៃទៀតក្នុងតំបន់៕

បកប្រែដោយ Huyen Trang