ក្នុងការកសាង និងការពារមាតុភូមិ ការផ្លាស់ផ្នត់គំនិតថ្មីគឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបានដើម្បីសម្របខ្លួនឱ្យកាន់តែប្រសើរឡើងចំពោះស្ថានភាពដែលមានការផ្លាស់ប្តូរឥតឈប់ឈរ និងធ្វើឲ្យសេចក្តីប្រាថ្នាចង់ឈានទៅមុខរបស់ប្រជាជាតិយើងក្លាយជាការពិត។

leftcenterrightdel
រូបថតជាឧទាហរណ៍

 

ដំណើរការនៃការផ្លាស់ប្តូរផ្នត់គំនិតថ្មីនៃកិច្ចការបរទេសតាំងពីឆ្នាំ ១៩៨៦ មកម៉្លេះ

ការផ្លាស់ប្តូរផ្នត់គំនិតថ្មីនៃកិច្ចការបរទេសគឺការផ្លាស់ប្តូរថ្មីក្នុងការវាយតម្លៃស្ថានភាពអន្តរជាតិក្នុងការរៀបចំផែនការ និងអនុវត្តគោលមាគ៌ាការបរទេសដើម្បីផ្តើមចេញពីនោះការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេសនិងជាតិ។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងបណ្តាដំណាក់កាលនៃការផ្លាស់ប្តូរថ្មីចាប់ពីការបំបែកការដាក់ទណ្ឌកម្ម ការហ៊ុមព័ទ្ធ (១៩៨៦-១៩៩៥) ការពង្រីកទំនាក់ទំនង និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ (១៩៩៥-២០១០) និងដំណាក់កាលធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ (ពីឆ្នាំ ២០១១ ដល់បច្ចុប្បន្ន) ។

គំនិតអំពីសមាហរណកម្មអន្តរជាតិបានមានការវិវឌ្ឍយ៉ាងខ្លាំង បានប្តូរពីការព្រួយបារម្ភអំពី “ការផ្លាស់ថ្មីនាំមកការផ្លាស់ថ្មីពណ៌” “ការធ្វើសមាហរណកម្មឆ្ពោះទៅរកការរលាយ” ទៅជាការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិយ៉ាងសកម្ម ហើយបន្ទាប់មកគឺការធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ទន្ទឹមនឹងនោះគឺការសម្របសម្រួលទំនាក់ទំនងបានល្អរវាងឯករាជ្យ ស្វ័យភាព  និងភាពម្ចាស់ការ និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។ អំពីការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការដែលវៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានគុណភាពខ្ពស់ដូចជា  CPTPP, EVFTA… បានជួយបង្កើតសន្ទុះយ៉ាងខ្លាំងសម្រាប់កំណើនសេដ្ឋកិច្ច។ ចំពោះវិស័យការពារប្រទេស យើងបានបញ្ជូនយោធិនរាប់រយនាក់ទៅចូលរួមជាមួយកងកំលាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិដែលបង្ហាញពីការទទួលខុសត្រូវអន្តរជាតិរបស់វៀតណាម។  រីឯការធ្វើសមាហរណកម្មនៃបណ្តាវិស័យដូចជា នយោបាយ សន្តិសុខ សង្គម វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើមក៏ត្រូវបានជំរុញយ៉ាងខ្លាំងដើម្បីជួយលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិផងដែរ។

ផ្នត់គំនិតការបរទេសពហុភាគីក៏មានជំហានអភិវឌ្ឍដ៏សំខាន់ផងដែរ ដោយបានប្រកាន់ភ្ជាប់នូវបាវចនា“ ចូលរួមយ៉ាងសកម្ម និងម្ចាស់ការក្នុងការកសាង និងកំណត់រូបរាងនៃបណ្តាស្ថាប័នពហុភាគី” ។ ក្នុងការអនុវត្តជាក់ស្តែង កិច្ចការបរទេសពហុភាគីបានខិតខំចូលរួមចំណែកយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពដោយមានគំនិតផ្តួចផ្តើមជាច្រើនដែលត្រូវបានកោតសរសើរយ៉ាងខ្លាំងពីសំណាក់មិត្តភក្តិអន្តរជាតិ ជាពិសេសក្នុងតួនាទីជាម្ចាស់ផ្ទះនៃ APEC 2017 ប្រធានអាស៊ាន ២០២០ សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាមេរិក - កូរ៉េខាងជើងលើកទី ២ (២០១៩) …

កិច្ចការបរទេសគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរផ្នត់គំនិតថ្មី និងការអភិវឌ្ឍជាតិ

ទន្ទឹមនឹងដំណើរការផ្លាស់ប្តូរផ្នត់គំនិតថ្មីដែលបានរៀបរាប់ខាងលើ ផ្នែកការបរទេសទទួលបានសមិទ្ធិផលសំខាន់ៗ រួមចំណែកដល់ដំណើរការផ្លាស់ផ្នត់គំនិតថ្មីលើគ្រប់វិស័យ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តបុព្វហេតុនៃការផ្លាស់ថ្មីប្រកបដោយជោគជ័យ។

ទីមួយ ផ្នែកការបរទេសបានអនុវត្តប្រកបដោយជោគជ័យនូវរាល់ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ទៅឲ្យ រួមចំណែកយ៉ាងមានប្រសិទ្ធិភាពក្នុងការពង្រឹងបរិស្ថានសន្តិភាព ស្ថិរភាព ការការពារប្រទេសពីឆ្ងាយ តាំងពីពេលមិនទាន់មានគ្រោះថ្នាក់នៅឡើយ។

ទីពីរ កិច្ចការការបរទេសរួមចំណែកដល់ការស្រាវជ្រាវ និងការវាយតំលៃបានត្រឹមត្រូវនូវចរិតនៃយុគសម័យ និន្នាការ និងស្ថានការណ៍ពិភពលោក ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងដំណើរការរៀបចំ និងអនុវត្តគោលនយោបាយសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិ។ តាំងពីរយៈពេលដំបូងនៃការផ្លាស់ប្តូរនោះ ឯកសារដែលពាក់ព័ន្ធនឹងផ្នែកការបរទេសបានចង្អុលបង្ហាញពីលក្ខណៈនៃបរិយាកាសនយោបាយសន្តិសុខ សេដ្ឋកិច្ចខាងក្រៅរបស់ប្រទេសជាតិ ហើយផ្តើមពីនោះបានផ្តល់អនុសាសន៍គោលនយោបាយយ៉ាងត្រឹមត្រូវដែលបានចូលរួមចំណែកជួយប្រទេសរបស់យើងឲ្យចាប់យក និងទាញយកអត្ថប្រយោជន៍ពីឱកាស និងដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាពពីបរិយាកាសអន្តរជាតិដែលមានការផ្លាស់ប្តូរឥតឈប់ឈរ។

ទីបី ទំនាក់ទំនងការបរទេសក៏រួមចំណែកដល់ការផ្លាស់ផ្នត់គំនិតថ្មីនៃបណ្តាវិស័យផ្សេងទៀតផងដែរ។ ក្នុងដំណើរការអនុវត្តកិច្ចការបរទេស គ្រប់ស្ថាប័នមានសមត្ថកិច្ចមានឱកាសបានចែករំលែក និងរៀនសូត្រពីបទពិសោធន៍នៃពិភពលោក ហើយផ្តើមចេញពីនោះជួយបង្កើនការយល់ដឹង និងលើកកម្ពស់ការផ្លាស់ប្តូរផ្នត់គំនិតថ្មីឲ្យបានកាន់តែពេញលេញបន្ថែមទៀតនៅក្នុងបណ្តាវិស័យ សេដ្ឋកិច្ច សង្គម វប្បធម៌ អប់រំ និងបរិស្ថាន រហូតដល់វិស័យថ្មីៗដូចជាការប្រែប្រួលអាកាសធាតុ ឧស្សាហកម្ម ៤.០ សន្តិសុខអ៉ីនធឺណែត ...

ទីបួន វិស័យការបរទេសចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្រុកតាមរយៈរាល់សកម្មភាពការទូតសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ជាពិសេសការផ្តល់យោបល់ជូនបក្ស និង រដ្ឋ អំពីកិច្ចការសំខាន់ៗដែលទាក់ទងទៅនឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ រួមទាំងការចូលរួមបណ្តាញ ១៦ FTA  ដើម្បីបង្កើតសន្ទុះនៃកំណើនសេដ្ឋកិច្ច។ ការទូតសេដ្ឋកិច្ចបានអមដំណើរ និងជួយដល់មូលដ្ឋាន និងអង្គការអាជីវកម្មទាំងអស់ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកទីផ្សារទៅខាងក្រៅដោយហេតុនេះបានចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕

បកប្រែដោយ Minh Trung