leftcenterrightdel
រូបថតឧទាហរណ៍ (asean.usmission.gov)

ជាពិសេស វៀតណាមកំពុងដើរតួនាទីជាស្ពានដ៏សំខាន់ដែលតភ្ជាប់ទំនាក់ទំនងរវាងអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបើកឡើងនូវទម្រង់នៃការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងបរិយាកាសក្នុងតំបន់។

ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍនាពេលខាងមុខ លោក Brian Eyler បានមានប្រសាសន៍ថា ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងការពុះពារផលវិបាកនៃសង្គ្រាមមក ប្រទេសទាំងពីរគប្បីជំរុញការសម្របសម្រួលបន្ថែមទៀត លើបញ្ហាអប់រំ សុខាភិបាល និងបរិស្ថាន។

លោក Brian Eyler បានសម្តែងនូវក្តីជឿជាក់ថា អនាគតនៃទំនាក់ទំនងវៀតណាម - អាមេរិក គឺភ្លឺស្វាងណាស់ ហើយប្រការនេះទាមទារកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោកបានបញ្ជាក់ថា ទំនាក់ទំនងវៀតណាម - អាមេរិក ត្រូវបានលើកកម្ពស់ និងតែងតែទទួលបានការស្រុះចិត្តគំនិតពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៃសហរដ្ឋអាមេរិកជាប្រចាំផងដែរ៕

បកប្រែដោយ Huyen Trang