leftcenterrightdel
ទិដ្ឋភាពនៃសន្និបាត

 

ធ្វើឲ្យរីកសាយភាយគ្រប់ទិសទីនូវសតិអារម្មណ៍ គុណតម្លៃ សីលធម៌ របស់លោកប្រធានហូជីមិញ

ថ្លែងមតិក្នុងឱកាសបើកសន្និបាត លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពដ៏មានអត្ថន័យបំផុតក្នុងបរិបទដែលបក្សទាំងមូល និងប្រជាជនយើងទាំងមូលកំពុងទន្ទឹងរង់ចាំខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់ប្រធានហូជីមីញ; រយៈពេល ៤៥ ឆ្នាំនៃការរំដោះភាគខាងត្បូងបង្រួបបង្រួមប្រទេសឡើងវិញ; ៧៥ ឆ្នាំនៃបដិវត្តខែសីហា និងបុណ្យជាតិ ២ កញ្ញា ... ទន្ទឹមនឹងនោះ គ្រប់ស្ថាប័ន ទីភ្នាក់ងារ និងតំបន់មូលដ្ឋានទាំងអស់ដែលកំពុងរៀបចំមហាសន្និបាតបក្សនៅគ្រប់ជាន់ថ្នាក់ជាបន្ទាន់ដើម្បីឆ្ពោះទៅរកមហាសន្និបាតបក្សទូទាំងប្រទេសលើកទី XIII របស់បក្ស។

លោកឧបនាយករដ្ឋមន្រ្តីបានរំលឹកថា នៅឆ្នាំ ១៩៨៧ មហាសន្និបាតរបស់អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) បានចេញសេចក្តីសម្រេចចិត្តអបអរសាទរខួបកំណើតគម្រប់ ១០០ ឆ្នាំរបស់លោកប្រធានហូជីមិញ ក្នុងនាមជា“វីរបុរសនៃការរំដោះជាតិ ជាអ្នកប្រាជ្ញវប្បធម៌កំពូល”។ សេចក្តីសម្រេចចិត្តបានអះអាងថា លោកប្រធានហូជីមិញគឺជានិមិត្តរូបលេចធ្លោបំផុតដោយបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុរំដោះប្រទេសជាតិរបស់ប្រជាជនវៀតណាម រួមចំណែកដល់ការតស៊ូរួមរបស់បណ្តាប្រជាជាតិដើម្បីសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ សេចក្តីសំរេចចិត្តនេះក៏បានបញ្ជាក់ទៀតថា លោកប្រធានហូជីមិញបាន“រួមចំណែកយ៉ាងសំខាន់ក្នុងវិស័យជាច្រើនលើវិស័យវប្បធម៌អប់រំ និងសិល្បៈ ហើយទទួលស្គាល់លោកប្រធានហូជីមិញជាឥស្សរជនឆ្នើម​ម្នាក់ដែលបានមានសញ្ញាណសំគាល់ក្នុងការអភិវឌ្ឍនៃមនុស្សជាតិ ព្រមទាំងអំពាវនាវឱ្យប្រជាជាតិនានាគោរពលោកប្រធានហូជីមិញតាមរយៈរាល់សកម្មភាពចងចាំផ្សេងៗ។ ការដែលអង្គការយូណេស្កូមានសេចក្តីសម្រេចលើក​តម្កើង​កិត្តិយសដល់លោកប្រធានហូជីមិញគឺមានសារៈសំខាន់ណាស់ដែលបង្ហាញការទទួលស្គាល់យ៉ាងទូលំទូលាយរបស់សហគមន៍អន្តរជាតិចំពោះការរួមចំណែកដ៏ធំធេងរបស់លោកចំពោះបុព្វហេតុនៃការតស៊ូនៅលើពិភពលោកចំពោះការជិះជាន់អយុត្តិធម៌ដើម្បីឯករាជ្យជាតិ និងវឌ្ឍនភាពសង្គម ជាពិសេសគឺបណ្តាប្រជាជាតិអាណានិគម ទន្ទឹមនឹងនោះគឺផ្តល់កិត្តិយសនិ ងលើកស្ទួយឧត្តមគតិ គុណធម៌របស់មនុស្ស និងសេចក្តីប្រាថ្នារបស់លោកប្រធានហូជីមិញចំពោះពិភពលោកមួយប្រកបដោយសន្តិភាព សមភាព និងសុភមង្គល។

គ្រប់រូបភាពនៃការផ្តល់កិត្តិយសដល់លោកប្រធានហូជីមិញ និងការទទួលស្គាល់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិចំពោះគុណូបការៈ ការរួមចំណែករបស់លោកបាននាំមកនូវមោទនភាពយ៉ាងខ្លាំងដល់បក្ស និងប្រជាជន​វៀត​ណាម ហើយបានកំណត់ឱ្យយើងនូវភារកិច្ចដ៏ធំមួយដើម្បីធ្វើឱ្យតម្លៃនៃសតិអារម្មណ៍ គុណធ៌មមនុស្សធម៌ របស់លោកប្រធានហូជីមិញ - វីរបុរសនៃការរំដោះជាតិវៀតណាម អ្នកប្រាជ្ញវប្បធម៌ដ៏ឆ្នើមបានរីករាលដាលកាន់តែទូលំទូលាយមិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេថែមទាំងនៅលើពិភពលោកផងដែរដែលរួមចំណែកដល់ការយល់ដឹងរបស់​សហគមន៍​អន្តរជាតិឱ្យកាន់តែប្រសើរឡើងចំពោះវីរភាពដែលមិនអាចកាត់ថ្លៃបានអំពីប្រទេសវៀតណាមមួយក្លាហានក្នុងការតស៊ូការពារមាតុភូមិ ស្រឡាញ់សន្តិភាព ម្ចាស់ការ ធ្វើសមាហរណកម្ម គឺជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

រាល់ទម្រង់នៃការលើកតម្កើង​ផ្តល់កិត្តិយសដល់អ៊ំហូ ដែលបានអនុវត្តប្រកបដោយសម្បូរបែប

នៅក្នុងរបាយការណ៍ដែលបានបង្ហាញនៅក្នុងសន្និបាតនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការជាតិយូណេស្កូ លោក Le Hoai Trung បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកការផ្តល់កិត្តិយសដល់អ៊ំហូបានទទួលនូវលទ្ធផលវិជ្ជមានជាច្រើនហើយត្រូវបានអនុវត្តនៅទ្វីបទាំង ៥ លើពិភពលោកតាមរយៈបណ្តាញបណ្តាស្ថាប័នតំណាងវៀតណាមនៅបរទេស។ រាល់រូបភាពនៃការផ្តល់កិត្តិយសដល់អ៊ំហូត្រូវបានអនុវត្តតាមវិធីផ្សេងៗគ្នាទាំងផ្នែកវត្ថុនិងអរូបី រួមមានការរៀបចំការប្រជុំការជជែកពិភាក្សា សិក្ខាសាលានានា ដោយហេតុនេះទទួលបានការឆ្លើយតបការចូលរួមយ៉ាងសកម្មរបស់បណ្តាគណបក្សនយោបាយ អ្នកប្រាជ្ញ អ្នកសារព័ត៌មាន បានជា ផ្សព្វផ្សាយយ៉ាងល្អនូវសតិអារម្មណ៍ សីលធម៌ បញ្ញារបស់ប្រធានហូជីមិញចំពោះទាំងទិដ្ឋភាពជាវីរៈបុរសរំដោះជាតិ និងទាំងទិដ្ឋសភាពជាអ្នកប្រាជ្ញវប្បធម៌ដ៏ឆ្នើម"។

ការសិក្សាអំពីគំរូរបស់អ៊ំហូគឺជាកម្មវត្ថុដ៏សំខាន់មួយដែលទទួលបានចំណាប់អារម្មណ៍ពិសេសដោយបង្ហាញបានពីអត្តចរិតល្អនៃរបបនយោបាយគោលនយោបាយមហាសាមគ្គីភាពជាតិក៏ដូចជាជួយបង្រួបបង្រួមប្រជាជនក្នុងការខិតខំថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌និងប្រពៃណីល្អរបស់ប្រទេសជាតិដោយជួយពង្រឹងជំនឿជឿជាក់លើបុព្វហេតុនៃការផ្លាស់ប្តូតថ្មីតាមមាគ៌ាដែលបានជ្រើសរើសដោយបក្ស និងអ៊ំហូ។ រហូតមកដល់ពេលនេះមានប្រទេសចំនួន ២២ នៅអាស៊ី អឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិក ដែលមានសំណង់ជារូបសំណាក និងស្តូបអ៊ំហូចំនួន២៩ដែលជានិមិត្តរូបនៃសាមគ្គីភាពនិងមិត្តភាពរវាងវៀតណាមនិងប្រទេសដទៃទៀត ព្រមទាំងជាកន្លែងសម្រាប់ចងចាំអនុស្សាវរីយ៍អំពីអ៊ំហូ។ ការផ្តល់​កិត្តិយសដល់អ៊ំហូដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់គុណតម្លៃនៃសតិអារម្មណ៍ សីលធម៌ និងគុណធម៌របស់លោកប្រធានហូជីមិញក៏ដូចជាផ្តល់កិត្តិយសដល់ប្រទេសនិងប្រជាជនវៀតណាមនៅលើឆាកអន្តរជាតិ។ រូបភាពរបស់លោកប្រធានហូជីមិញបានរួមចំណែកផ្សព្វផ្សាយពីប្រវត្តិសាស្រ្ត វប្បធម៌គួរឲ្យមោទន និងទឹកដីវៀតណាម ប្រជាជនវៀតណាមរួសរាយរាក់ទាក់ស្រឡាញ់សន្តិភាពគោរពប្រជាជនដទៃនិងមានការទទួលខុសត្រូវចំពោះការងាររួមរបស់ពិភពលោក។ ការលើក​តម្កើង​ផ្តល់កិត្តិយសដល់លោកប្រធានហូជីមិញរួមចំណែកដល់ការអភិវឌ្ឍនិងពង្រីកទំនាក់ទំនងពហុវិស័យរបស់វៀតណាមជាមួយបណ្តាប្រទេស និងអង្គការនានានៅលើពិភពលោក ជួយលើកកម្ពស់ស្មារតីមោទនភាពជាតិ។ ការលើកតម្កើង​ផ្តល់កិត្តិយសដល់អ៊ំហូនៅឯបរទេសគឺកើតចេញពីដួងចិត្តរបស់ប្រជាជន​វៀត​ណាម​ក៏ដូចជាប្រជាជនពិភពលោកចំពោះលោកប្រធានហូជីមិញ ហើយជាខ្លឹមសារសំខាន់នៃការទូតវប្បធម៌ក្នុងសម័យបច្ចុប្បន្ននេះ៕

បកប្រែដោយ Minh Trung